តើអ្នកធ្លាប់ មានអាការៈឈឺជង្គង់ ឬ ឈឺចង្កេះ ឬទេ ? តើម្តាយអ្នកនិងយាយតាអ្នកធ្លាប់មានអាការៈនេះ ឬទេ ? បើមាន អ្នកអាចប្រាប់វិធីទាំងនេះទៅពួកគាត់បាននោះវា នឹងជួយមិនឲ្យពួកគាត់ឈឺខ្លាំងទៀតទេវា នឹង យ កឲ្យមាន រម្មណ៍រាង ធូរស្រាល ។ តើមានវិធីឬរូបមន្តបែបណា ?
គ្រឿងផ្សំ ៖ អំបិលគ្រួស ខ្ញីចិតជាបន្ទះៗ ស្លឹកខ្ទឹម និង គល់ខ្ទឹមថង់ក្រណាត់មួយ ។
របៀបធ្វើ ៖
អ្នកអាចយកអំបិលទៅឆារចំនួន ១០នាទី ទើបចាក់វាចូលទៅក្នុងខ្ញី និងស្លឹកខ្ទឹម បន្ទាប់មកយកខ្ញី និង ស្លឹកខ្ទឹមចេញទើប ចាក់អំបិលចូលទៅក្នុងថង់នោះ រួចយកមកស្អំជាការស្រេច បើវាឈប់ក្តៅអ្នកត្រូវតែយកវាទៅកម្តៅ វិញ ដោយដាក់ស្លឹក ខ្ទឹម និង ខ្ញីចូលរួចទើបរើសវាចេញហើយយកមកស្អំទៀត ។
បញ្ជាក់ ៖ បើវាក្តៅខ្លាំងអ្នកអាចយកក្រណាត់កល់ពីក្រោមថង់ក្រណាត់នោះ ដើម្បីកុំឲ្យរលាកហើយនៅពេលដែលអ្នកស្អំ អ្នកត្រូវតែស្អំពីក្រោមឡើងលើ មានន័យថាអ្នកត្រូវតែស្អំចាប់ពីកំភួនជើងឡើងមកវិញទើបអាចធ្វើឲ្យឈាម និង សរសៃអ្នកដើរស្រួលនោះវានឹងមិនឈឺទៀតឡើយ ៕