បេះដូងរបស់មនុស្សប្រុសមិនខុសគ្នា នឹងបេះដូងមនុស្សស្រីឡើយ ប៉ុន្តែវាមានភាពខុសគ្នាច្រើនគួរឲ្យកត់សម្គាល់ដែរ ។ ឧទាហរណ៍ បេះដូងរបស់មនុស្សស្រីច្រើនតែតូចជាង ។ សម្រាប់ជញ្ជាំងសម្រាប់បែងចែកថតនីមួយៗ វិញក៏តូចជាងបុរស ដែរ ។ ខណៈការច្របាច់បេះដូងរបស់ស្ត្រីលឿនជាងបុរសតែវាក៏ចេញឈាមតិចជាងបុរស ១០ ភាគរយដែររាល់ពេល ច្របាច់ម្តងៗ ។ នៅពេលស្ត្រីម្នាក់ស្ត្រេសជីពចររបស់នាងឡើងខ្ពស់ហើយបេះដូងច្របាច់ឈាមក៏ ច្រើនជាងដែរ ។ នៅពេលបុរសស្ត្រេ ស វិញសរសៃឈាមអាក់ទែរបស់បេះដូង នឹងរួមតូចដែលជាហេតុនាំឲ្យសម្ពាធឈាមឡើងខ្ពស់ ។ ដូច្នេះហេតុ អ្វីបានជាមានរឿងខុសគ្នាទាំងនេះទៅ? បញ្ហានោះដោយសារតែភេទដើរតួនាទីមួយចំពោះរោគសញ្ញាការព្យាបាល និង លទ្ធផលនៃជំងឺ សរសៃឈាមបេះដូង ។ ដូច្នេះរវាងបុរស និងស្ត្រី តើមួយណាដែលប្រឈមខ្ពស់ជាងគេ នឹងជំងឺគាំងបេះដូងទៅ?
ជំងឺជាច្រើនដែលកើតឡើងតែស្ត្រី ដូចជាជំងឺអង់ដូម៉ែត្រគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែទឹកនោមផ្អែម និងលើសសម្ពាធ ឈាមក្នុងពេលមានផ្ទៃពោះសុទ្ធតែធ្វើឲ្យប្រឈម កាន់តែខ្ពស់ នឹងជំងឺសរសៃឈាមបេះដូង និងនាំឲ្យគាំងបេះដូងបាន ។ ជំងឺអង់ដូម៉ែត្រត្រូវបានគេរកឃើញថាជាដើមហេតុនាំឲ្យប្រឈមកាន់តែខ្លាំង នឹងជំងឺសរសៃឈាមបេះដូងលើស្ត្រីអាយុ ក្រោម ៤០ឆ្នាំ រហូត ដល់ ៤០០ភាគរយឯណោះ ។ ស្ត្រីក៏មានកត្តាប្រឈមមុខជាមួយបុរសទៀតដូចជាលើសសម្ពាធ ឈាមលើសជាតិស្ករក្នុងឈាមលើសកូឡេស្តេរ៉ុលក្នុងឈាមជក់បារី និងធាត់ជ្រុលជាដើម ។
ស្ត្រីជាទូទៅច្រើនតែមានជំងឺគាំងបេះដូងជាលើកដំបូងនៅពេលអាយុច្រើន
អ័រម៉ូនអេស្ត្រូជែនផ្តល់នូវការការពារ ដល់ស្ត្រីមួយចំនួនពីជំងឺបេះដូងរហូតដល់ក្រោយរ៉ាំ ងរដូវព្រោះវាជាពេលវេលាដែលអ័រម៉ូនមួយនេះចុះខ្លាំង ។ ហេតុដូច្នេះហើយអាយុជាមធ្យមលើស្ត្រីមានជំងឺគាំងបេះដូងច្រើនតែស្ថិតក្នុងអាយុ ៧០ឆ្នាំតែបុរស វិញអាយុ ៦៦ឆ្នាំ ។
អាការៈជំងឺគាំងបេះដូងអាចមានលក្ខណៈខុសគ្នាលើមនុស្សស្រី
បុរសច្រើនតែប្រាប់អំពីការឈឺចាប់នៅទ្រូងក្នុងពេលគាំងបេះដូង ។ ស្ត្រីខ្លះក៏ប្រាប់អំពីការឈឺនៅទ្រូងដែរប៉ុន្តែទំនងជាមាន លក្ខណៈខុសគ្នាអាការៈផ្សេងទៀតដែលពិបាកវិភាគរយៈពេលបីទៅបួនសប្តាហ៍មុនគាំងបេះដូង ។ អាការៈដែលជាភ្លើង ក្រហមនោះមានដូចជា ៖
• អស់កម្លាំងថ្មី ឬ ជាប់រហូត
• ពិបាកដកដង្ហើម ឬបែកញើស
• ឈឺចាប់នៅ ក ខ្នង ឬ ថ្គាម
ពេលខ្លះជំងឺសរសៃឈាមបេះដូងលើស្ត្រីពិបាកកំណត់រោគវិនិច្ឆ័យណាស់
ការថតសរសៃឈាមដែលធ្វើក្នុងពេលចាក់ម្ជុរតាមសរសៃចូលបេះដូង ឬ ហៅថា Cardiac Catheterization គឺជាតេស្ត ស្តង់ដាមួយសម្រាប់រកមើលការស្ទះ ឬ រួមតូចរបស់សរសៃឈាមធំៗ របស់បេះដូង។ ប៉ុន្តែសម្រាប់ជំងឺសរសៃឈាមបេះដូង លើស្ត្រីវិញច្រើនតែកើតឡើងលើសសរសៃឈាមតូចដែលមិនអាចមើលឃើញច្បាស់តាមរយៈការថតសរសៃឈាមឡើយ ។ ហេតុដូច្នេះហើយទើបស្ត្រីទាំងអស់ដែលមានអាការៈច្បាស់លាស់ហើយក្រោយថតសរសៃឈាម និងនៅតែបន្តមាន រោគសញ្ញាបន្ថែមទៀតដដែល ។
ការ គាំងបេះដូង លើ ស្ត្រី មាន លក្ខណៈ ពិបាក ជាង បុរស
ស្ត្រីមិនធ្វើអ្វីច្រើនដូចបុរសឡើយក្រោយគាំងបេះដូងរួច ។ ពួកគេច្រើនតែត្រូវការសម្រាកក្នុងមន្ទីរពេទ្ រយៈពេលយូរជាង និង ទំនងជាស្លាប់មុនពេលចេញពីមន្ទីរពេទ្យ ។ រឿងនេះដោយសារតែការពិតមួយត្រង់ថាស្ត្រីដែលមានជំងឺគាំងបេះដូង គឺ មានកត្តាប្រឈមមុខដែលមិនបានព្យាបាលដូចជា ទឹកនោមផ្អែម ឬ លើសសម្ពាធឈាម ។ ពេលខ្លះវាអាចដោយសារតែ កត្តាគ្រួសារ និងមិនយកចិត្តទុកដាក់ចំពោះខ្លួនឯង ។
ស្ត្រី មិនមែន តែងតែ ប្រើ ថ្នាំ បាន ត្រឹមត្រូវ ក្រោយ គាំងបេះដូង ឡើយ
ក្រោយគាំងបេះដូងរួចស្ត្រីទំនងជាមានការប្រឈមខ្ពស់ នឹងការកើតជាកំណកឈាមដែលអាចបណ្តាលឲ្យគាំងបេះដូង ម្តងទៀត ។ ដោយសារតែយើងមិនដឹងមូលហេតុវា ក៏មិនទំនងថាត្រូវឲ្យថ្នាំលេបដើម្បីបង្ការការកំណកឈាមនេះដែរ ។ រឿងនេះអាចពន្យល់បាននូវមូលហេតុដែលស្ត្រីទំនងជាអាចមានជំងឺគាំងបេះដូងម្តងទៀតក្នងរយៈពេល១២ខែជាងបុរស ។
ការពារ ខ្លួនឯង
មិនខ្វល់ថាអ្នកជាបុរស ឬ ស្ត្រីឡើយវាមិនដែលយឺតពេលទេក្នុងការបន្ថយឱកាសនៃការកើតជំងឺគាំងបេះដូង ។ខាងក្រោម នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ៖
• ឈប់ជក់បារី ឬ កុំចាប់ផ្តើមជក់បារី
• ហាត់ប្រាណទៀងទាត់យ៉ាងហោចណាស់ដើរ ៣០នាទីក្នុងមួយថ្ងៃ
• ចូរញ៉ាំអាហារមាន បន្លែ ផ្លែឈើគ្រាប់ធញ្ញជាតិ និងត្រីឲ្យបានច្រើនតែបន្ថយការញ៉ាំសាច់ និងអាហារកៃឆ្នៃ
• រក្សាទម្ងន់ឲ្យមានសុខភាពល្អសម្ពាធឈាមខ្លាញ់ក្នុងឈាម និងជាតិស្ករក្នុងឈាមឲ្យនៅមានសុខភាពល្អ ៕