រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិកម្ពុជាទំនងជាបាត់បង់ឱកាសឡើងទៅវគ្គបន្ត ក្រោយពីបានប្រកួតចាញ់ក្រុមជម្រើសជាតិហុងកុង៣-០នៃវគ្គជម្រុះពានរង្វាន់AFC Asian Cup2023នៅកីឡាដ្ឋានVYBKនាទីក្រុងKolkataកាលពីយប់ថ្ងៃទី១១ឧសភា។ចំណែកក្រុមជម្រើសជាតិហុងកុងឡើងទៅឈរនៅលេខរៀងទី១ក្នុងពូលDជាបណ្ដោះអាសន្ត។
សម្រាប់ការប្រកួតត្រឹមតង់ទី១ក្រុមជម្រើសជាតិហុងកុងមានឱកាសរកបានគ្រាប់បាល់នាំមុខក្រុមជម្រើសជាតិកម្ពុជា២-០រួចទៅហើយ។ដោយបើកឆាកប្រកួតត្រឹម២នាទីដំបូងក្រុមជម្រើសជាតិហុងកុងមានឱកាសបំប៉ោងសំណាញ់ទីកម្ពុជាបាន១គ្រាប់មុនជាថ្វីជើងរបស់កីឡាករWing Eliot Matthew offបន្ទាប់មកចូលដល់នាទីទី២២កីឡាករMing Him Sunតែតបាល់បញ្ចូលទីបានសម្រេចក្រោយពីទទួលបាល់ទាត់ចេញពីជ្រុងដោយមិត្តរួមក្រុម។
ការប្រកួតចូលដល់តង់ទី២ក្រុមជម្រើសជាតិហុងកុងរកបាន១គ្រាប់បន្ថែមទៀតដោយកីឡាករSiu Kwun Philp Chan។រហូតដល់បញ្ចប់ការប្រកួតធ្វើឱ្យក្រុមជម្រើសជាតិហុងកុងយកឈ្នះក្រុមជម្រើសជាតិកម្ពុជា៣-០ ឡើងទៅឈនៅលេខរៀងទី១ក្នុងតារាងជាបណ្ដោះអាសន្តដោយមាន៣ពិន្ទុនៅក្នុងដៃ។
យោង តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា សម្រាប់ការប្រកួតទាំងពីរតង់មកនេះកម្ពុជាគ្រប់គ្រងបាល់មាន៤៧ភាគរយ ស៊ុតចេញបាន១១ជើង ចំគោលដៅ៨ជើង ទាត់បាល់ចេញពីជ្រុងមាន៥លើក។រីឯក្រុមជម្រើសជាតិហុងគ្រប់គ្រងបាល់មាន៥៣ភាគរយ មានឱកាសស៊ុតបាល់មាន១៧លើកទាត់បាល់ជ្រុងមាន១១លើកនិងទាត់បាល់ចេញពីជ្រុងមាន៩លើក។
ដោយឡែកសម្រាប់ការប្រកួតថ្ងៃបន្ទាប់ទី១៤ក្រុមជម្រើសជាតិហុងកុងត្រូវជួបជាមួយម្ចាស់ផ្ទះឥណ្ឌា ខណៈកម្ពុជាត្រូវជួបជាមួយអាហ្គានិស្ថាន។ជាមួយគ្នានេះដែរក្រុមជម្រើសជាតិកម្ពុជាក្រោយពីបានចាញ់ការប្រកួតទាំងពីរលើករួចមកនៅមិនទាន់មានពិន្ទុនៅក្នុងដៃនោះទេ ដោយឈនៅបាតតារាង ប្រហែលជាមិនអាចឡើងទៅប្រកួតនៅវគ្គបន្តបានឡើយ៕