សារធាតុ Beta-carotene ក្នុង មើមការ៉ុត បំពេញតួនាទីរបស់ខ្លួនរហូតដល់ទ្វេដង ក្នុង ការបំលែង ខ្លួនទៅជា វីតាមីន A និង ជួយពង្រឹងដល់សុខភាពភ្នែក ។
អត្ថប្រយោជន៍ មួយនេះ ត្រូវបានអ្នកស្រាវជ្រាវ ដឹងយ៉ាងច្បាស់តាំងពីសម័យ សង្គ្រាមលោក លើកទីពីរ មកម្ល៉េះ ព្រោះកាលណា ចំនួនរបស់ Beta-carotene មាន កាន់តែច្រើន វា នឹង ជួយ អោយ អ្នកបើក យន្តហោះ មើលឃើញ ពេលយប់ កាន់តែច្បាស់ ។
វីតាមីន A ជួយ ដល់សុខភាព ភ្នែកបាន តាមរយៈ ការបង្កើតពណ៌ លើកូនក្រមុំ ក្នុង ភ្នែក ដើម្បី អាច មើលឃើញ អ្វីៗ នៅពេល យប់ បាន ។ ការបង្កើត ពណ៌ នេះ ឈ្មោះថា Rhodopsin ដែល មាន ទីតាំង នៅក្នុង តំបន់ ដែល មាន រំញោច នឹង ពន្លឺ របស់ រេ ទីន ។ កាលណា អ្នកទទួលបាន វីតាមីន A កាន់តែច្រើន សារធាតុ Rhodopsin ក្នុង ខ្លួន ក៏ ផលិត កាន់តែ ច្រើន ដែរ ។ ផ្ទុយទៅវិញ ចំពោះ អ្នក ដែល មាន វីតាមីន A ទាប ពួកគេ ប្រហែល ជា ទទួលរង នូវ ការ ងងឹតភ្នែក នៅពេល យប់ ដែល វា មាន ភាព ពិបាក នៅ ពេល បើកបរ នៅពេល ងងឹត ។
លើសពីនេះ ទៅទៀត ដើម្បីអោយភ្នែកមានសុខភាពល្អ មើម ការ៉ុត ក៏ អាច ជួយ អ្នក បាន ដែរ ព្រោះ ការសិក្សា នៅឯមន្ទីរពេទ្យ Brigham and Women’s Hospital ក្នុង ទីក្រុង Boston បានរកឃើញថា ការញ៉ាំអាហារសម្បូរសារធាតុ Carotenoid អាច បន្ថយ ការប្រឈម នឹងការពិការភ្នែក លើមនុចាស់ ធ្ងន់ធ្ងររហូតដល់ ៣៦ ភាគរយ ៕