ពោធិ៍សាត់៖ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ កន្លែងសម្រាកលម្ហែមួយកន្លែង នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ដែលមានទេសភាពស្រស់ត្រកាលទាក់ទាញ គួរឱ្យចង់ទៅសម្រាកលម្ហែ នាថ្ងៃសម្រាក ក៏ដូចជាថ្ងៃចុងសប្ដាហ៍។
នៅទីនោះមានឈ្មោះថា «Hidden Leaf Resort ហ៊ីដដិន លិហ្វ រីសត»។ ស្ថិតនៅតំបន់ស្រុកវាលវែង ភ្នំ ១៥០០ ខេត្តពោធិ៍សាត់ «Hidden Leaf Resort ហ៊ីដដិន លិហ្វ រីសត» ជាកន្លែងសម្រាកលម្ហែបែបធម្មជាតិម្យ៉ាង ដែលអាចគយគន់ឃើញទេសភាពជួរភ្នំព័ទ្ធជុំវិញ ខណៈកន្លែងសម្រាកសង់ឡើងនៅលើទួលភ្នំតែម្ដង អាចឱ្យប្រិយមិត្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ លាយឡំទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ទាក់ចិត្តមិនចង់ត្រឡប់មកភ្នំពេញពេញឡើយ។
អ្វីដែលកាន់តែពិសេសទៀតនោះ នៅរីសតខាងលើមានអាងហែលទឹកដ៏ធំ ស្ថិតនៅចំពីមុខកន្លែងសម្រាក អាចហែលទឹកផង និង គេងសម្រាកមើលទេសភាពបានផង គួរជាទីមនោរម្យក្រៃលែង៕