ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះគ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។
ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅលើលោកនេះ មានតែវិស័យកីឡាទេ ដែលមានស្ដង់ដាររួម កុំនិយាយស្ដង់ដារអន្តរជាតិ លើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គ្មានទេ»៕