គន្លឹះងាយៗខាងក្រោមនេះអាចធ្វើឱ្យកាន់តែងាយស្រួលក្នុងការបង្កើតគំនិតអាហារថ្ងៃត្រង់ដែលមានសុខភាពល្អជារៀងរាល់ថ្ងៃ ។
ការរៀបចំប្រអប់អាហារដែលមានសុខភាពល្អសម្រាប់កុមារ ៖
• នៅពេលអ្នកទិញអាហារ សូមទិញអាហារដែលមានសុខភាពល្អគ្រប់គ្រាន់ដើម្បីធ្វើអាហារថ្ងៃត្រង់សម្រាប់កូនរបស់អ្នក ។
• អនុញ្ញាតឱ្យកូនរបស់អ្នកជ្រើសរើសអាហារប្រអប់អាហារថ្ងៃត្រង់ដែលមានសុខភាពល្អរបស់ពួកគេផ្ទាល់ ។ កូនរបស់អ្នកទំនងជាញ៉ាំអាហារដែលពួកគេបានជ្រើសរើសដោយខ្លួនឯង ។ ការរៀបចំខ្លះៗពេលយប់ទុកជាមុននឹងផ្តល់ពេលវេលាដល់កូនរបស់អ្នកក្នុងការជ្រើសរើសដោយប្រុងប្រយ័ត្ន ។
• រួមបញ្ចូលអាហារពីក្រុមអាហារនីមួយៗក្នុងចំណោមអាហារទាំងប្រាំនៅក្នុងប្រអប់អាហារថ្ងៃត្រង់របស់កូនអ្នក ដែលនេះនឹងផ្តល់ឱ្យកូនរបស់អ្នកនូវថាមពល និងសារធាតុចិញ្ចឹមដែលពួកគេត្រូវការដើម្បីលូតលាស់ រៀន លេង និងមានសុខភាពល្អ ។
គំនិតប្រអប់អាហារថ្ងៃត្រង់ចម្រុះពណ៌ មិត្តភាព និងបរិស្ថាន ៖
• រៀបចំផ្លែឈើ និងបន្លែចម្រុះពណ៌នៅក្នុងប្រអប់អាហារថ្ងៃត្រង់របស់កូនអ្នក ។ នេះផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសកាន់តែច្រើនក្នុងការទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលពួកគេត្រូវការ ។
• ខ្ចប់អាហារស្រស់ៗជាមួយនឹងការវេចខ្ចប់តិចតួចបំផុត ។ ចូរប្រើប្រាស់ប្រអប់រឹងមានគុណភាព ដែលវាល្អសម្រាប់បរិស្ថាន មានសុខភាពល្អ និងងាយស្រួលសម្រាប់ក្មេងក្នុងការបើកយកមកញ៉ាំ ។
• ទឹកឆ្អិន គឺជាភេសជ្ជៈដ៏ល្អបំផុតសម្រាប់កូនរបស់អ្នក ។ ដាក់ដបទឹកសមល្មមមួយដែលកូនអ្នកអាចចាក់បន្ថែមវិញបានពេលអស់នៅសាលា ។
• ចៀសវាងភេសជ្ជៈមានជាតិស្ករដូចជា ទឹកផ្លែឈើ និងទឹកក្រូចជាដើម ។
គំនិតប្រអប់អាហារថ្ងៃត្រង់ប្រកបដោយសុវត្ថិភាព គួរឱ្យចាប់អារម្មណ៍ និងមានសុខភាពល្អ ៖
• ទុកអាហារឱ្យត្រជាក់រហូតដល់អ្នកខ្ចប់វា កុំខ្ចប់ទាំងក្តៅពេក
• ផ្លាស់ប្តូរមុខម្ហូបអាហារជាប្រចាំ ដើម្បីកុំឱ្យកូនធុញនឹងអាហារ
• កុំដាក់នំកញ្ចប់ ឬអាហារឆ្អិនស្រាប់ឱ្យកូន ព្រោះវាសម្បូរទៅដោយខ្លាញ់ឆ្អែត ស្ករ និងអំបិល ដែលមិនល្អសម្រាប់សុខភាពកូនអ្នកឡើយ ៕