មន្ទីរព័ត៌មានខេត្តប៉ៃលិនសូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថាៈ មន្ទីរព័ត៌មានខេត្តប៉ៃលិន និងដាក់ ឲ្យពិគ្រោះថ្លៃចំនួន០១គម្រោងគឺជួសជុលអគាររដ្ឋបាលមន្ទីរព័ត៌មានពិគ្រោះថ្លៃជាសាធារណៈ ម្បីជ្រើសរើសអ្នកទទួលការ ជូន មន្ទីរព័ត៌មានខេត្តប៉ៃលិន បានរៀបចំ ឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។
ឯកសាពិគ្រោះថ្លៃមានដាក់លក់នៅក្រុមលទ្ធកម្មនៅមន្ទីរព័ត៌មានខេត្តប៉ៃលិនដែលមានអាស័យដ្ឋាន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនចាប់ពីថ្ងៃចន្ទ១២រោច ខែមាឃ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ(ទូរស័ព្ទទាក់ទងលេខ០៩៧ ៧២ ២៧ ២១៨)។
ឯកសារពិគ្រោះថ្លៃ ឈប់ទទួលពាក្យ ថ្ងៃចន្ទ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៣.៣០នាទីរសៀល។ការបើកសំណើពិគ្រោះថ្លៃនិងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាស័យដ្ឋានខាងលើវេលាម៉ោង៣.៣០នាទីរសៀល ចន្ទ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ជាកំណត់ ។ ក្រុមហ៊ុន / សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយ មន្ត្រីលទ្ធកម្មមន្ទីរព័ត៌មាន ដើម្បីទិញឯកសារពិគ្រោះថ្លៃ នឹងសាកសួរព័ត៌មានដែលទាក់ទងនិងការពិគ្រោះថ្លៃនេះ។