បាទឈ្មោះ ហែម សុវណ្ណ និងភរិយាឈ្មោះ សៀវ សិនេហ៍ មានទីលំនៅបច្ចុប្បន្ន ភូមិ កំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ខ្ញុំបាទបានរើផ្ទះពីផ្ទះជួលនៅខេត្ត បន្ទាយមានជ័យ មករស់នៅផ្ទះថ្មីនៅភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានវង្វែងបាត់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០១ក្បាលដី លេខ AI0148 ដែលមានសន្លឹកផែនទីលេខ បល000409 ជាប្រភេទដី ផ.ក ទំហំ ៣៧.៤៥៥ ម៉ែត្រការ៉េ ហើយខ្ញុំបាទបានខិតខំប្រឹងប្រែងរកដែរ តែរកមិនឃើញ រួចក៏បានទៅដាក់ពាក្យបណ្ដឹងនៅសាសា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ប្រសិនបើសាធារណជន ឬបងប្អូនណាបានប្រទះឃើញ ឬរើសបាននូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុដូចបញ្ជាក់ខាងលើ សូមមេត្តាជួយផ្តល់ដំណឹង ឬប្រគល់ជូនខ្ញុំបាទវិញ ខ្ញុំបាទនឹងមាន ផ្តល់ជាសាគុណ សូមទំនាក់ទំនងតាមទូរសព្ទ័លេខ ០៩៩ ២៩៨ ២៩២។
អាស្រ័យដូចបានជំរាបជូនដំណឹងខាងលើ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ពិសេសអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជ្រាបជាព័ត៌មាននូវការបាត់បង់ដូចមានចែងក្នុងខ្លឹមសារខាង លើដោយក្តីអានុគ្រោះ៕ សូមអរគុណ