(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បើកការិយាល័យចុះឈ្មោះជូនអ្នកតំណាងរាស្ត្រក្នុងតំណែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ ចាប់ពីថ្ងៃទី១៨ ខែ តុលា ដល់ថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ ២០២៣ប្រព្រឹត្តនៅអគ្គលេខាធិ ការដ្ឋានរដ្ឋសភានៃវិមានរដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា៖ អង្គបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភា រួមមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់និងសមាជិករដ្ឋសភាក្នុងតំណែង។ គណៈកម្មាធិការជាតិរៀបចំការ បោះ ឆ្នោត (គ.ជ.ប)នឹងរៀបចំការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភានឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា គឺគ.ជ.បបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ស្របទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា-ការបោះឆ្នោតជ្រើសសមា ជិកព្រឹទ្ធសភាបានប្រព្រឹត្តទៅ៤ អាណិតរួចមកហើយ។នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ ២០២៤ ខាងមុខនេះគឺជាការបោះ ឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភានីតិកាលទី៥ ស្របតាមគោលការណ៏លទ្ធិប្រជាធិប តេយ្យសេរីពហុបក្សនៅកម្ពុជា។ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះ ឆ្នោតត្រូវបានរៀបចំ និងបែងចែកជា៨ភូមិ ភាគ ដែលមានអាសនៈសរុបចំនួន៥៨ (បន្ថែមសមាជិក ព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហា ក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។
បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមរាជធានី- ខេត្តនីមួយៗរួមមានក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗនៃមណ្ឌលទាំង ៨នៅទូទាំងប្រទេស។ ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីឈ្មោះដោយឡែកពីគ្នា ទៅ តាម អង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គ-លេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាម កាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាង រាស្ត្រ ក្នុងតំណែងនៃមណ្ឌលរាជធានី- ខេត្តនីមួយៗ៕