(ចិន)៖ ឯកសារដ៏មានសារៈសំខាន់ចំនួន៨ ពាក់ព័ន្ធការពង្រីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ក្រោយជំនួបទ្វេភាគីនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
ឯកសារដែលបានចុះកិច្ចព្រមព្រៀងនេះរួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន
២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគលើការ អភិវឌ្ឍ បៃតង និងកាបូនទាប
៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ ហិរញ្ញប្បទានលើគម្រោងសាងសង់ខ្សែ បញ្ជូន អគ្គិសនី ជនបទ ដំណាក់កាលទី៨
៥៖ លិខិតប្តូរសារសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន
៦៖ កំណត់ហេតុនៃកិច្ចប្រជុំ ស្តីពីការសិក្សា សមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហាន៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន
៧៖ អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន
៨៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការរួមគា្នក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អាជ្ញាធរតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕