អ្នកជំនាញនិយាយថា ទឹកអំពៅជួយការពារជំងឺមហារីកនិងជំងឺគ្រោះក្នុងតម្រងនោម គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ធ្វើឱ្យធ្មេញរឹងមាំ និង បញ្ចូលថាមពលឡើងវិញបន្ទាប់ពីហាត់ប្រាណ។
យោងតាមលោកវេជ្ជបណ្ឌិត ហីញ តាន់ វូ (Huynh Tan Vu) នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានក្រុងហូជីមិញបានឱ្យដឹងថា អ្នកជំនាញឱសថជឿថា ទឹកអំពៅអាចប្រើដើម្បីធ្វើឱ្យត្រជាក់រាងកាយ ព្យាបាលការក្អក និងបន្ថយរោគសញ្ញានៃការថប់បារម្ភ។
ទន្ទឹមនឹងនេះដែរ នៅក្នុងឱសថសហសម័យ ទឹកអំពៅត្រូវគេជឿថាសម្បូរទៅដោយ Sucrose (ស្ករធម្មជាតិ) កាល់ស្យូម ក្រូមីញ៉ូម ស័ង្កសី វីតាមីន សារធាតុគីមីធម្មជាតិ (Phytonutrients) សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន និងជាតិសរសៃហ្វៃបឺរលាយ។
ដូច្នេះហើយ ទឹកអំពៅមិនត្រឹមតែជាភេសជ្ជៈដ៏ល្អដែលជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង៕