(កីឡាអន្តរជាតិ)៖ ក្លិបបាល់ទាត់ Al Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត បានយកឈ្នះ Nassaji Mazandaran FC របស់អ៊ីរ៉ង់ ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Azadi Stadium របស់ប្រទេសអ៊ីរ៉ង់ នៃពានរង្វាន់លំដាប់ទី១របស់អាស៊ី AFC Champions League រដូវកាល ២០២៣-២៤ ពូល D កាលពីរាត្រីថ្ងៃទី៣ ខែតុលា។
៣គ្រាប់របស់ Al Hilal ស៊ុតបញ្ចូលទីដោយកីឡាករ Aleksandar Mitrovic, Saleh Al-Shehri និង Neymar Jr ឡើងទៅឈរកំពូលតារាងពូល D ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ។ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធ Neymar តាមស្មើកំណត់ត្រា Cristiano Ronaldo បើកគណនីគ្រាប់បាល់ជាលើកដំបូងនៅ AFC Champions League ពានរង្វាន់លំដាប់ទី១អាស៊ី ក្រោយស៊ុតបាន១គ្រាប់ដូចគ្នា។
បន្ទាប់ពី Al Nassr សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត បានយកឈ្នះ Istiklol របស់តាជីគីស្ថាន ក្នុងលទ្ធផល ៣-១ បន្តឈរកំពូលតារាងពូល E ដោយឆ្លងកាត់២ប្រកួត ឈ្នះទាំង២ មាន៦ពិន្ទុពេញ៕