(ប្រទេសថៃ) ៖ កាលពីរសៀលថ្ងៃទី៣តុលាប៉ូលិសថៃបានចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់អាយុ១៤ឆ្នាំដែលបានបា.ញ់ប្រហារ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មSIAM PARAGONក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លា.ប់២នាក់និងរបួស៥នាក់ក្នុងនោះ២នាក់របួសធ្ងន់់។
គួររំលឹកថា បា.ញ់ប្រហារ ក្នុងផ្សារទំនើបមួយនៅទីក្រុងបាងកក ស្លា.ប់៣នាក់ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនក្មេងជំទង់នោះត្រូវបាននាំខ្លួនមកកាន់ប៉ុស្តិ៍ប៉ូលិសPATHUMWAN ដើម្បីសួរចម្លើយតែរូបគេកំពុងស្ថិតក្នុងសភាពឡ.ប់សតិ ដោយនិយាយថារូបគេបានស្ដាប់ឮសំឡេងនិយាយប្រាប់ឲ្យបា.ញ់មនុស្ស។នេះបើតាមឧត្ដមសេនីយTORSAK SUKVIMOL ប្រមុខប៉ូលិសជាតិថៃ។
ក្មេងប្រុសនោះកាលពីមុនធ្លាប់ទទួលការព្យាបាលជំងឺសរសៃប្រសាទ នៅមន្ទីរពេទ្យRAJAVITHI ដោយឧត្ដមសេនីយTORSAK ថ្លែងថា លោកេមិនចង់និយាយពីភាពលម្អិតដទៃៗទៀតឡើយព្រោះជនសង្ស័យជាអនីតិជន។ ប្រមុខប៉ូលិសរូបនេះអះអាងថា មនុស្ស២នាក់បានត្រូវសម្លា.ប់ក្នុងឧប្បត្តិហេតុនោះ ដោយតុល្យការមុននេះលើកឡើងពីមនុស្ស៣នាក់ស្លា.ប់។ ក្នុងចំណោមអ្នកស្លា.ប់ទាំង២នាក់ មាននារីចិនម្នាក់អាយុ៣៤ឆ្នាំដែលត្រូវគ្រាប់កាំភ្លើងស្លា.ប់នៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ។
ចំណែកអ្នកស្លា.ប់ទី២ជានារីមានដើមកំណើតមីយ៉ាន់ម៉ា ដោយនារីនោះស្លា.ប់នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ពេក។ អ្នករបួស៣នាក់បញ្ជូនទៅមន្ទីរពេទ្យKING CHULALONGKO R N MEMORIAL HOSPITAL ។ក្នុងចំណោមអ្នកទាំងនេះនារីម្នាក់ត្រូវគ្រាប់ចំក្បាលដែលស្ថានភាពរបស់គេស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត។ ចំណែកអ្នករបួសជានារីឡាវម្នាក់ អាយុ២៨ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគ្រឹស្តក្រុងបាងកក។ នាងក៏ស្ថិតក្នុងស្ថានភាពដុនដាបដែរ ព្រោះគ្រាប់កាំភ្លើ.ងបា.ញ់ចំក្លៀកគ្រាប់មកបៀមក្នុងស្មា។ នារីថៃម្នាក់ត្រូវគ្រាប់ត្រង់ស្មាឆ្វេងបញ្ជូនមកមន្ទីរពេទ្យប៉ូលិស។ ការបា.ញ់បោះនោះកើតមានអស់ពេល៩០នាទី បើគិតចាប់ពីក្មេងនេះចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម រហូតដល់រូបគេចុះចូលដោយមិនតដៃជាមួយប៉ូលិស។
បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គម បង្ហាញបុរសថៃម្នាក់ ទុកសក់វែងពាក់អាវពណ៌ខ្មៅនិងស្លៀកខោក្រឡេក្រឡា ពាក់មួកBASE-BALL មានរូបទង់ជាតិអាមេរិក និងកាន់កាំភ្លើង១ដើម។ នាវេលាម៉ោង១៦និង២៥នាទីម៉ោងក្នុងស្រុកជននេះចាប់ផ្ដើមបា.ញ់ប្រហារនៅក្នុងបន្ទប់ទឹក ហើយពេលចេញមកវិញបន្តបា.ញ់។ នាវេលាម៉ោង១៦និង២៥នាទីរូបគេឡើងទៅជាន់ទី២និងបន្តបា.ញ់។ ប៉ុន្មាននាទីក្រោយមក គេបានឡើងលើជាន់ទី៣បន្តបាញ់ទៀត។ប៉ូលិសទីបំផុតបានព័ទ្ធគេជាប់នៅជាន់ទី៣ក្នុងហាងមួយ។ រូបគេបានលើកដៃឡើងលើសន្ធឹមៗ និងដាក់កាំភ្លើ.ងចុះនិងប្រគល់ខ្លួន៕