ខេត្តពោធិ៍សាត់ ៖ ស្ត្រីជាប្រពន្ធបានស្លា.ប់ រីឯបុរសជាប្តីរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតូយ៉ូតា កាមរី បត់ឆ្វេងឆ្លងថ្នល់ជ្រុលទៅបុ.កម៉ូតូម៉ាកហុងដា ធុនសេ១២៥ ក្នុងទិសដៅបញ្ច្រាសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែ តុលា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1551 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង ជ្រុលទៅបុ.កម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-3423 ដែលកំពុងធ្វើចរាចរណ៍លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយកត្តាអ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យខូចខាតរថយន្ត១គ្រឿង ម៉ូតូ១គ្រឿង ស្លា.ប់ស្ត្រីម្នាក់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ និងវៀចបង្គោលផ្លាកសញ្ញាចរាចរណ៍ (ឈប់) ១ដើម ។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ រាម គានី ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ និងទី២-ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធ បានស្លា.ប់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លា.ប់ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃកើតហេតុ ។ ជនរងគ្រោះទាំងពីរមានទីលំនៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ពីលិចទៅកើត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ។
ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ យោងតាមឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាអោយសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់ស.ពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី បច្ចុប្បន្នវត្ថុតាង ជំនាញអធិការដ្ឋានបានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចាត់ការបន្តនីតិវិធី .៕