(កីឡាអន្តរជាតិ)៖ ម្ចាស់ផ្ទះដណ្តើមបានមេដាយមាសដំបូង ក្នុងប្រភេទកីឡាអេឡិចត្រូនិចនៅព្រឹត្តិការណ៍កីឡាអាស៊ីក្រោយយកឈ្នះក្រុមម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីក្លាយជាកីឡាបង្ហាញនៅកាកីឡាអាស៊ីឆ្នាំ ២០១៨ ប្រទេសឥណ្ឌូនេស៊ី វាជាផ្នែកមួយនៃការប្រកួតដណ្តើមមេដាយជាលើកដំបូងក្នុងឆ្នាំនេះ។ កីឡាអាស៊ីនៅទីក្រុង Hangzhou ឆ្នាំនេះមានហ្គេមកុំព្យូទ័រចំនួន ៥ វិញ្ញាសា និងហ្គេមទូរស័ព្ទចំនួន ២ វិញ្ញាសា ដែលត្រូវយកមកប្រកួតលើសង្វៀនប្រយុទ្ធតាមអ៊ីនធឺណិតដែលមានទាំងឯកត្តជន និងជាក្រុម។ហ្គេមអនឡាញកំពុងរីកដុះដាលទូទាំងពិភពលោកចំពោះអ្នកលេង និងប្រាក់ចំណូល ហើយការប្រកួតកីឡាអេឡិចត្រូនិកនៅកីឡដ្ឋាន ៤៥០០ កៅអីដែលសាងសង់ឡើងក្នុងទីក្រុង Hangzhou បានបង្ហាញថាជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងហ្គេមនៅឆ្នាំនេះ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិធ្លាប់មានបំណងដាក់បញ្ចូលកីឡាអេឡិចត្រូនិចនេះ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកដែរដោយសារតែលទ្ធភាពនៃប្រាក់ចំណូល ប៉ុន្តែប្រធាន IOC លោក Thomas Bach បានប្រឆាំងនឹងអំពើហឹង្សាដែលបានបង្ហាញនៅក្នុងកីឡាអេឡិចត្រូនិក។Arena of Valor Asian Games Version ដែលត្រូវបានគេស្គាល់ផងដែរថាជា Honor of Kings គឺជាហ្គេមទូរស័ព្ទដែលដាក់ក្រុមពីរដែលមានប្រាំនាក់ទល់នឹងគ្នានៅលើសមរភូមិ។ ហ្គេមផ្សេងទៀតនៅក្នុងការប្រកួតក្នុងឆ្នាំនេះគឺ៖ League of Legends; Peace Elite Asian Games Version (ត្រូវបានគេស្គាល់ផងដែរថាជា PUBG Mobile); Dota 2; Dream Three Kingdoms 2; Street Fighter V: Champion Edition; និង EA Sports FC (ត្រូវបានគេស្គាល់ផងដែរថាជា FIFA Online 4)៕