(រុស្ស៊ី)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS និងរថក្រោះ Abramsរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន នឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិទេ។
នៅពេលសួរអំពីបញ្ហានេះនៅឯសន្និសីទសារព័ត៌មានជាទៀងទាត់មួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ (Dmitry Peskov) បានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី កំពុងសម្របខ្លួនឥតឈប់ឈរចំពោះការប្រើប្រាស់អាវុធប្រភេទថ្មី ជាអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន (SVO) នៅអ៊ុយក្រែន។ លោក បាននិយាយថា៖«ទាំងអស់នេះ មិនអាចប៉ះពាល់ដល់ខ្លឹមសារនៃប្រតិបត្តិការយោធាពិសេស (SVO) និងលទ្ធផលរបស់វាទេ។
ពុំមានដំណោះស្រាយ (panacea) និងគ្មានអាវុធប្រភេទណា ដែលអាចផ្លាស់ប្តូរតុល្យភាពនៃអំណាច នៅលើសមរភូមិបានទេ។ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារថា រថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិក បានមកដល់ប្រទេសរបស់លោកហើយ។ រថក្រោះដែលប្រើប្រាស់ដោយថាមពលយន្តហោះ គឺជាតម្រូវការចំបាច់បំផុតរបស់ទីក្រុងគីវ រហូតដល់ទីបំផុត ក្រុងវ៉ាស៊ីនតោន បានផ្តល់ជាង៣០គ្រឿង នៅក្នុងខែមករា៕