(ភ្នំពេញ)៖ ប្រទេសឯករាជ្យ គ្មានប្រទេសណាមួយត្រូវទៅកូពី ពីប្រទេសណាផ្សេងទេ យើងមានសិទ្ធិកំណត់ជោគវាសនា និងធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិរបស់យើង តាមបែបខ្មែររបស់យើង»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ការថ្លែងរបស់សម្តេចធិបតី បន្ទាប់ពីមានការលើកឡើងថា កម្ពុជាធ្វើអីប្លែកៗ សម្តេចធិបតី បានថ្លែងតបថា អត់មានប្រទេសណាមានរបបប្រល័យពូជសាសន៍សម្លាប់ខ្លួនឯង សម្លាប់ជាតិខ្លួនឯងនោះទេ វាប្លែកពីគេ ហើយអត់មានប្រទេសណាដែលយើង មាននយោបាយឈ្នះ ឈ្នះ បញ្ចប់៥០០ឆ្នាំ តាមនយោបាយសម្បទាន នយោបាយធម៌ដែលយើងធ្វើបាន ប្រទេសខ្លះសង្រ្គាម ចប់សង្រ្គាមវ៉ៃគ្នាៗ យើងរួមគ្នាគិតគូរ គ្រប់ភាគីទាំងអស់ រួមគ្នាធ្វើការ ក្នុងរាជរដ្ឋាភិបាល មានអតីតគណបក្សផ្សេងៗហើយរួមគ្នាធ្វើការ។
សម្តេចធិបតី បានផ្ដល់ជាទស្សនៈថា «ការវិវត្តន៍ ទោះបីជាទំនើបកម្មយ៉ាងណា តែត្រូវប្រកាន់ភ្ជាប់នូវអត្តសញ្ញាណកម្មខ្មែរ ពីណាថា ការប្រកាន់ភ្ជាប់នូវប្រពៃណីធ្វើឱ្យយើងដើរមិនទាន់គេ អត់ទេ តែធ្វើឱ្យយើងរីកច្រើនលូតលាស់ ទំនើបកម្មតាមបែបខ្មែរគឺជាអ្វីដែលយើងត្រូវធ្វើ មិនយកវប្បធម៌ អរិយធម៌របស់គេមក ដើម្បីកែអរិយធម៌យើងទេ តែត្រូវខិតខំរួមគ្នា យកអរិយធម៌ វប្បធម៌យើងផ្សព្វផ្សាយទៅអន្តរជាតិដើម្បីឱ្យគេឃើញ»៕