រាជធានីភ្នំពេញ ៖ រថយន្តម៊ែកសឺដេស១គ្រឿងបើកបរ និងជិះដោយជនជាតិចិន១ក្រុមក្នុងល្បឿនលឿន ហើយពេលទៅដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ឃើញភ្លើងស្តុបលោតពណ៍ក្រហមហើយមិនព្រមឈប់ទេ បានបន្តដំណើរទៅមុខទាំងបំពា.ន ក៏បានបានជ្រុលទៅបុ.កចំទទឹងខ្លួនរថយន្តស្តារិច១គ្រឿងទៀតពេញទំហឹង ជាហេតុបណ្ដាលឲ្យរថយន្តស្តារិចនោះក្រឡា.ប់រងការខូចខាតយ៉ាងដំណំ ហើយអ្នកជិះក្នុងនោះចំនួន៤នាក់រងរបួសស្រាលផងដែរ ចំណែករថយន្តម៊ែកសឺដេសនោះក៏បានរងការខូចខាតផ្នែកខាងមុខផងដែរ បន្ទាប់មកក្រុមជនជាតិចិនទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែ ត្រង់ចំណុចផ្លូវបំបែកជា៤ភ្លើងស្តុបប្រសព្វផ្លូវផ្លូវ៥០ម៉ែត្រនិងផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។អ្នកឃើញហេតុការណ៍និយយាយថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកស្តារិចពណ៌ទឹកប្រាក់ពាក់១គ្រឿងពាក់ស្លសកលេខស្លាកលេខកណ្ដាល2B-9631 បើកបរដោយបុរសម្នាក់និងមានដឹកអ្នលដំណើរចំនួន៤នាក់ក្នុងនោះផង បានធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុភ្លើងស្តុបបានលោតភ្លើងពណ៌ខៀវរថយន្តនោះក៏បានបើកបន្តដំណើរឆ្លងភ្លើងស្តុបទៅមុខជាធម្មតា ប៉ុន្តែខណៈនោះក៏ស្រាប់តែមានរថយន្តម៉ាក Macerdesពណ៌ខ្មៅពាក់ស្លាកលេ ភ្នំពេញ2BW-3576 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវ៦០ម៉ែត្រ ហើយឃើញភ្លើងស្តុបក្រហមអត់ព្រមឈប់ទៀត ។ប្រភពដដែលបានប្រាប់បន្តថា រថយន្តMacerdes នេះបានបើកបំពានភ្លើងស្តុបហើយក៏ជ្រុលទៅដល់បុ.កចំទទឹងខ្លួនរថយន្តស្តារិចពេញទំហឹង បណ្ដាលឲ្យក្រឡា.ប់រងការខូចខាតហើយអ្នកជិះក្នុងរថយន្តស្តារិចនោះរងរបួសស្រាល។បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាជួយលើករថយន្តបញ្ឈរឡើងវិញ ដោយឡែករថយន្តម៉ាក Macerdesរងការខូចខាតផ្នែកខាងមុខ ក្រោយមកអ្នកបើកបរនិងជិះដែលជាជនជាតិចិន១ក្រុម បាននាំគ្នាគេចខ្លួនបាត់អស់។ ក្រោយពេលកើតហេតុនគរបាលខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពីក្រោយ៕