ត្រប់ពុតញងសំបូរណាស់នៅប្រទេសកម្ពុជា ដែលយើងអាចយកធ្វើជាគ្រឿងផ្សំក្នុងមុខម្ហូបបានច្រើនមុខ ស្រេចលើការចេះកែច្នៃឲ្យមានឱជារសប៉ុណ្ណោះ។ បន្ថែមពីលើភាពឆ្ងាញ់ វាក៏មានលក្ខណៈសម្បត្តិដែលអាចទប់ទល់នឹងជំងឺផ្សេងៗបានផងដែរ បើចង់ដឹងថាវាមានអ្វីខ្លះនោះ សូមក្រឡេកមើលអត្ថប្រយោជន៍អាចព្យាបាលជំងឺដែល៤យ៉ាង។
១ ជំងឺទឹកនោមផ្អែម
ការសិក្សាស្រាវជ្រាវបានរកឃើញថាទឹកត្រប់ពុតញងអាចកាត់បន្ថយកម្រិតរ៉ាឌីកាល់សេរីក្នុងឈាមរបស់សត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។ ខ្លាញ់អាក្រក់ និងបន្ថយកម្រិតជាតិស្ករក្នុងឈាម ដូច្នេះ អ្នកជំងឺទឹកនោមផ្អែមឲ្យញ៉ាំត្រប់ពុតញងកំឡុងពេលព្យាបាលនឹងជួយបានច្រើន។
២ បញ្ហាសំពាធឈាមខ្ពស់ និងប្លាកែត
ការស្រាវជ្រាវនៅប្រទេសកាមេរូនបានរកឃើញថា នៅពេលប្រើចម្រាញ់ត្រប់ពុតញង លាយជាមួយអាល់កុលដើម្បីពិសោធន៍ជាមួយកណ្តុរ វាប្រែថាចង្វាក់បេះដូងនិងសម្ពាធឈាមថយចុះ។ វាក៏អាចបញ្ឈប់ការប្រមូលផ្តុំប្លាកែតផងដែរ។ ដូច្នេះហើយ វាអាចធ្វើឲ្យអាការរបស់អ្នកជំងឺលើសឈាម និងបញ្ហាប្លាកែតកាន់តែប្រសើរឡើង។
៣ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ក្នុងឆ្នាំ ២០០៨ ត្រប់ពុតញងចំនួន ១១ ប្រភេទត្រូវបានចម្រាញ់នៅក្នុងប្រទេសថៃ ដើម្បីស្វែងរកសារធាតុប្រឆាំង អុកស៊ីតកម្ម លទ្ធផលបានបង្ហាញថា ត្រប់ពុតញងមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេក្នុងចំណោមបន្លែផ្សេងៗទៀត។
៤ ដំបៅក្រពះ
នៅក្នុងឆ្នាំ២០០៨ក្រុមស្រាវជ្រាវមួយនៅប្រទេសកាមេរូនបានរកឃើញ ត្រប់ពុតញង អាចទប់ទល់នឹងដំបៅក្រពះ។ ដោយសារតែនៅក្នុង ត្រប់ពុតញងមានសារជាតិ flavonoids និង triterpenes ដែលមានប្រសិទ្ធភាពប្រឆាំងនឹងដំបៅក្រពះដែលបណ្តាលមកពីគ្រឿងស្រវឹង ឬភាពតានតឹង៕