មនុស្សមួយចំនួនប្រហែលជាឆ្ងល់ បរិភោគអាហារដូចគ្នានឹងអ្នកដទៃ ប៉ុន្តែម្នាក់ទៀតមានជំងឺរាករូស ឈឺពោះដោយសារអាហារហឹរ ប៉ុន្តែអ្នកផ្សេងមិនមានអ្វីសោះ។ ហេតុអ្វី តើពិតទេដែលរាងកាយរបស់យើងងាយនឹងមានរសជាតិហឹរខុសគ្នា?
គ្រូពេទ្យផ្នែកក្រពះពោះវៀន នៃមន្ទីរពេទ្យជូឡាឡុងកនបានបញ្ជាក់ថា ការទទួលទានអាហារហឹរ អាចបណ្តាលឲ្យឈឺចាប់ក្នុងមាត់ និងរលាកក្រពះពោះវៀន និងការបន្ទោរបង់ញឹកញាប់ ជាពិសេសអ្នកដែលមិនញ៉ាំអាហារហឹរជាប្រចាំ។
លើសពីនេះ អ្នកជំងឺដែលមានជំងឺក្រពះពោះវៀន ដូចជាដំបៅក្រពះ ច្រាលអាស៊ីត ជាដើម គួរតែចៀសវាងការទទួលទានអាហារហឹរ ព្រោះវាអាចធ្វើឲ្យរលាកដល់ជញ្ជាំងក្រពះ និងរលាកក្រពះ។
យ៉ាងណាមិញការញ៉ាំអាហារហឹរ ក៏មានអត្ថប្រយោជន៍ដល់រាងកាយ ប្រសិនបើយើងទទួលទានល្មមមិនច្រើនពេក។
-ម្ទេសជួយចំណង់អាហារ ដោយសារតែម្ទេសមានផ្ទុកសារធាតុ capsaicin (Capsaicin) ជួយឲ្យក្រពះពង្រីក និងទទួលយកអាហារបានច្រើនក្នុងរយៈពេលយូរ។
-ម្ទេសជួយសម្រកទម្ងន់ Capsaicin អាចជួយដុតបំផ្លាញកាឡូរី និងខ្លាញ់ក្នុងខ្លួន។ វាជារសជាតិដ៏ល្អសម្រាប់អ្នកដែលស្រកទម្ងន់។
-ម្ទេសកាត់បន្ថយការរលាក កាត់បន្ថយហានិភ័យនៃជំងឺមហារីក រសជាតិហឹរជួយកាត់បន្ថយការរលាកនៅក្នុងខ្លួន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
-ម្ទេសកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ម្ទេសកាត់បន្ថយការប្រមូលផ្តុំប្លាកែត ជួយរំលាយកំណកឈាម ធ្វើឲ្យឈាមមិនកករហូតដល់ស្ទះសរសៃឈាម ដែលជាមូលហេតុចម្បងនៃជំងឺលើសឈាម និងជំងឺសរសៃឈាមបេះដូង៕