មានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ស្តីពីសារពើពន្ធថ្មី ជំពូកទី១៨ទោសប្បញ្ញត្តិ និងវិសាលភាពអាករតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅសណ្ឋាគារ សួនរីករាយ នៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៣ លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិនបានប្រសាន៍ជំរុញដល់អាជីករ សហគ្រាសតូច ធម្យម ដែលជាប់ពន្ធនៅក្នុងខេត្តទាំងអស់ ត្រូវបំពេញកាព្វកិច្ចបង់ពន្ធជូនរដ្ឋ អោយបានត្រឹមត្រូវ ក្នុងប្រព័ន្ធអេឡិចត្រូនិច ដើម្បីធានានូវចីរភាពនៃការកៀរគរចំណូល ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ សមធម៌សង្គម និងការបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធឱ្យបាន កាន់តែល្អ រហ័ស សាមញ្ញ និងងាយស្រួល ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។
លោកក៍បានលើកឡើងថា៖ការចុះបញ្ជីអ្នកជាប់ពន្ធតូច មធ្យម មាន២ប្រភេទគឺទី ១/ការបង់ពន្ធប្រចាំខែត្រូវមានលិខិតប្រកាសពន្ធ។ទី២/ការបង់ពន្ធប្រចាំឆ្នាំ ត្រូវមានលិខិតប្រកាសបង់ពន្ធប៉ាតង់ ។ការធ្វើនេះដើម្បីជៀសវៀងសវនកម្មចុះមកពិនិត្យ ជួបនូវបញ្ហាផ្សេងៗ ។ លោកបន្តថា៖ការបំពេញកាព្វកិច្ចបង់ពន្ធនេះហើយគឺជាការចូលរួមចំណែកយ៉ាងសំខាន់ចំពោះសាខាពន្ធដាខេត្តប៉ៃលិនក្នុងការប្រមូលពន្ធអោយបានគ្រប់ផែនការ នឹងរួមចំណែកក៍សាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានអោយមានការរីកចំរើនលើគ្រប់វិស័យ ដោយក្រោមការដឹកនាំឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ទទឹមនេះលោកក៍ស្នើរដល់អាជីវករ ក្រុមហ៊ុន សហគ្រាសដែលកំពុងជាប់ពន្ធតូច មធ្យម ដែលមិនទាន់មានវិក័យបត្រត្រឹមត្រូវច្បាស់លាស់ ត្រូវមកសហការជាមួយមន្រ្តីជំនាញដើម្បីធ្វើការប្រកាសលិខិតពន្ធ តាមប្រព័ន្ធអេឡិចត្រូនិច ស្របតាមច្បាប់ស្តីពីសារពើពន្ធថ្មី ជំពូកទី១៨ទោសប្បញ្ញត្តិ និងវិសាលភាពអាករ តម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)។
សូមបញ្ជាក់ថា៖សិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ស្តីពីសារពើពន្ធថ្មី ជំពូកទី១៨ទោសប្បញ្ញត្តិ និងវិសាលភាពអាករតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) នៅពេលនេះគឺមានការចូលរួមពីលោកលោកស្រីប្រធានអនុប្រធានសាខាពន្ធដា ប្រធានការិយាល័យ នឹងមន្រ្តីជំនាញសាខាពន្ធដា ព្រមទាំងអាជីវករ ក្រុមហ៊ុនសហគ្រាស សរុប៦០នាក់៕