ដូចបងប្អូនដឹងស្រាប់ហើយថាការចិញ្ចឹមជ្រូកនេះគឺយើងត្រូវតែរក្សាការពារនិងទប់ស្កាត់នៅការសាភាយមេរោគផ្សេងៗមកលើទ្រុងជ្រូករបស់យើង។ហើយនៅក្នុងប្រធានបទយើងថ្ងៃនេះដែរយើងមានវិធានការនិងទប់ស្កាត់ ៥ចំនុចមកចែកជូនបងប្អូនយកទៅអនុវត្ត៖
1- ត្រូវហាមដាច់ខាត ការចេញចូលក្នុងទ្រុង ឬកន្លែងចិញ្ចឹម (ទាំងមនុស្ស និងសត្វចិញ្ចឹម មាន់ទា ឆ្កែឆ្មា ជាដើម)
ចំណុចនេះ សំរាប់មនុស្ស យើងមិនត្រូវទៅដើរមើលជ្រូកគេ ហើយក៏កុំអោយគេមកមើលជ្រូកយើងដែរ។
2- អ្នកចិញ្ចឹមជ្រូកគួរកុំហូបសាច់ជ្រូកដែលឈឺ ជៀសវាងការចំលង ពីព្រោះយើងមិនដឹងសាច់ជ្រូកនោះចេញពីជ្រូកឈឺនោះទេ
3- ត្រូវបាញ់ថ្នាំសំលាប់មេរោគទាំងក្នុងទ្រុង និងក្រៅទ្រុង អោយបានទៀងទាត់ យ៉ាងហោចណាស់មួយសប្តាហ៍ម្តង បើករណីក្បែរផ្ទះមានបញ្ហាផ្ទុះ ត្រូវបាញ់ ២ថ្ងៃម្តង។ ការបាញ់ថ្នាំសំលាប់មេរោគ ត្រូវបាញ់អោយសព្វល្អ ឬស្បៃមុង សំរាប់ជ្រូកដេកក៏ដោយ
4- អ្នកចូលដាក់ចំណី ឬថែទាំ សូមតែម្នាក់ ឬពីរនាក់បានហើយ តាមជាក់ស្តែង ដើម្បីកាត់បន្ថយហានីភ័យការឆ្លងជំងឺ ហើយមុនចូលត្រូវជ្រលក់ជើងនឹងទឹកថ្នាំសំលាប់មេរោគជានិច្ច។ (ទឹកថ្នាំសំលាប់មេរោគលាយទឹកនោះ មិនត្រូវដាក់អោយត្រូវកំដៅថ្ងៃនោះទេ)
5- ករណីសង្ស័យជ្រូកណាឈឺ ត្រូវបំបែកវាចេញភ្លាម បើមិនស្រួល លក់វាចេញ ឬសំលាប់វាចោលភ្លាម ជៀសវាងចំលងទៅសត្វផ្សេងទៀតក្នុងទ្រុង ហើយមានពាក្យស្លោកមួយបានប្រាប់ថា៖(ស្តាយមួយ ប្រយ័ត្នអស់ច្រើន)
ហើយសត្វផ្សេងទៀត នៅក្នុងទ្រុងមិនទាន់មានអ្វីប្រែប្រួល ត្រូវដាក់ថ្នាំម្សៅ អាម៉ុក និងប៉ារ៉ា អោយជ្រូកទាំងអស់ រយ:ពេល ៣-៥ ថ្ងៃជាប់គ្នា។
សូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនា៖
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖