ជំរាបសួរពុកម៉ែបងប្អូនអ្នកចិញ្ចឹមជ្រូកទាំងអស់គ្នា។ថ្ងៃនេះដែរខ្ញុំសូមចែករំលែកពីការចិញ្ចឹមជ្រូកធំធាត់លឿន និងសុខភាពល្អ។បងប្អូនដឹងស្រាប់ហើយថាការចិញ្ចឹមសត្វគឺមិនពឹងផ្អែកទៅលើតែចំនីនិងថ្នាំការពារប៉ុននោះទេ តែត្រូវបងប្អូនអ្នកចិញ្ចឹមសត្វទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើវា។
ទី១បងប្អូនត្រូវធ្វើយ៉ាងណា កុំអោយជ្រូកមានបញ្ហារាករុំារៃ ឬកាត់បន្ថយបញ្ហារាក
ទី២ផ្តល់ចំណីអោយបានត្រឹមត្រូវ ស្របតាមតំរូវការរបស់ជ្រូក ស្របតាមប្រភេទជ្រូក។
ទី៣ បងប្អូនត្រូវតែគ្រប់គ្រងថែទាំសុខភាពជ្រូក របស់បងប្អូនអោយបានទៀងទាត់។
ទី៤ត្រូវអនុវត្តវិធានជីវសុវត្តិភាពជាចាំបាច់។
ដូច្នេះហើយបើបងប្អូនមិនចង់អោយជ្រូកជួបបញ្ហាជ្រូកឈឺ ឬកាត់បន្ថយជ្រូកឈឺ បងប្អូន កិច្ចការនេះ ពិតជាសំខាន់ និងចាំបាច់ណាស់សម្រាប់របរចិញ្ចឹមជ្រូករបស់បងប្អូន!
សូមទស្សនាវីដេអូខាងក្រោម៖