រាជធានីភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងនៅបង្គោលភ្លើងមួយកន្លែង បង្កជាអគ្គិភ័យកើតឡើង នៅចំហៀងសាលាខណ្ឌដូនពេញ ស្ថិតនៅផ្លូវលេខ៧៥ កែងផ្លូវ៩០ ស្ថិតក្នុងសង្កាត់វត្តភ្នំ នាវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ផងដែរ ។
យ៉ាងណា កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានសហការជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ចុះជួយ ពន្លត់អគ្គិភ័យ ដែលឆាបឆេះខ្សែភ្លើង នៅកន្លែងកើតហេតុ ។
ករណីអគ្គិភ័យឆាបឆេះនៅទីតាំងខាងលើនេះ រដ្ឋបាលខណ្ឌដូនពេញ ប្រើប្រាស់ម៉ូតូទឹក ចំនួន០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យ ចំនួន ២០បំពង់ ទើបរលត់ទាំងស្រុង និងមិនមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋឡើយ ៕