ខេត្តបន្ទាយមានជ័យ ៖ រថយន្តម៉ាកហ្វដមួយគ្រឿងដឹកព្រះសង្ឃមកពីដាំកូនឈើនៅភ្នំព្រះ លុះត្រឡប់ទៅវត្តវិញ បានបុ.កជាមួយរថយន្តបែនដឹកដី បណ្តាលឱ្យរបួសធ្ងន់ស្រាលសរុបចំនួន៦អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃចំនួន៥អង្គ ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
អ្នកឃើញហេតុការណ៍ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកហ្វដ មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2G-6000 ដឹកព្រះសង្ឃត្រឡប់ពីដាំកូនឈើនៅភ្នំព្រះ ទៅវត្តខ្ចៈវិញ បានបើកបរតាមបណ្តោយផ្លូវទិសដៅពីជើងមកត្បូង ហើយរថយន្តបែនដឹកដីដែលបើកបរបញ្ច្រាសគ្នាពីត្បូងមកជើង វ៉ារថយន្ត១គ្រឿងបើកបរស្របទិសគ្នាបានបុ.កពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាលសរុបចំនួន៦អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ៥អង្គដែលរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ។ក្រោយពេលកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ស្រុកថ្មពួក បានចុះទៅពិនិត្យវាស់វែងបានឱ្យដឹងថា មូលហេតុគ្រោះកើតឡើងគឺបណ្តាលមកពីរថយន្តបែនដឹកដីបើកវ៉ាគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យបុ.ករថយន្តម៉ាកហ្វដ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ៥អង្ឃត្រូវបានសង្គ្រោះនិងអ្នកបើកបររថយន្តបង្កត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលស្រុកថ្មពួក។មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលរថយន្តបែនដឹកដីបុ.ករថយន្តហ្វដ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៦អង្គ/នាក់ និងខូចខាតរថយន្ត២គ្រឿងរថយន្តហ្វដខ្ទេចមួយចំហៀងខាងឆ្វេង និងរថយន្តបែនដឹកដីខ្ទេចផ្នែកខាងមុខរថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកដើម្បីដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕