រាជធានីភ្នំពេញ ៖ វាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្តើមបង្រៀនកូនរបស់អ្នកនូវទម្លាប់ដែលមានសុខភាពល្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ប៉ុន្តែជាជាងគ្រាន់តែប្រាប់កូនពីរបៀបថែរក្សារាងកាយ ឬវិធីរក្សាខ្លួនឱ្យមានសុវត្ថិភាព វាចាំបាច់ណាស់ក្នុងការបង្រៀនកូនរបស់អ្នកនូវហេតុផលនៅពីក្រោយច្បាប់របស់អ្នក ។ ខាងក្រោមនេះជាទម្លាប់ល្អៗដែលអ្នកគួរចាប់ផ្តើមបង្រៀនកូនរបស់អ្នកនៅពេលគេនៅតូច ៖
១. លាងសម្អាតដៃឱ្យបានស្អាតល្អ ៖ ទង្វើសាមញ្ញនៃការលាងដៃអាចការពារកូនរបស់អ្នក និងគ្រួសារទាំងមូលពីមេរោគនានា ។ អនាម័យល្អ គឺជាវិធីសាមញ្ញបំផុតមួយដើម្បីរក្សាអ្នករាល់គ្នាក្នុងគ្រួសារឱ្យមានសុខភាពល្អ ។ ចាប់ផ្តើមបណ្តុះទម្លាប់ផ្តល់សុខភាពនេះដោយពន្យល់កូនតូចរបស់អ្នកថា ហេតុអ្វីបានជាការលាងដៃមានសារៈសំខាន់ខ្លាំងណាស់ ។ ប្រើពាក្យសាមញ្ញដែលពួកគេនឹងយល់ ។ ចូរនិយាយថា «ការលាងដៃរបស់អ្នកមានន័យថាយើងកម្ចាត់ភាពកខ្វក់ និងមេរោគដែលអាចធ្វើឱ្យយើងឈឺ» ។
២. បិទមាត់ ៖ បង្រៀនកូនតូចរបស់អ្នកពីរបៀបប្រើក្រដាសជូតមាត់ ក៏ដូចជារបៀបក្អក ដើម្បីកុំឱ្យឆ្លងមេរោគ ។
៣. បោះវាចោលទៅ ៖ ឥឡូវនេះ តើត្រូវធ្វើអ្វីចំពោះក្រដាសកខ្វក់នោះ ។ កូនតូចរបស់អ្នកប្រហែលជាគ្រាន់តែទុកក្រដាសជូតមាត់ និងរបស់កខ្វក់នានានៅលើតុដែលនៅជិតបំផុតដើម្បីទៅលេង ។ ប៉ុន្តែវាបង្កើតឱកាសឱ្យមេរោគកាន់តែរីករាលដាល ។ បង្រៀនកូនរបស់អ្នកឱ្យដាក់ក្រដាសប្រើរួច និងសំរាមទៅក្នុងធុងសម្រាម ។ ប្រាប់កូនថា សំរាមអាចចម្លងមេរោគបាន ។
៥. ឡេការពារកម្តៅថ្ងៃ ៖ ការត្រូវកម្តៅថ្ងៃច្រើនពេកបង្កើនឱកាសនៃជំងឺមហារីកស្បែកនៅ
ពេលក្រោយក្នុងជីវិត ដូច្នេះវាជាការចាំបាច់ដែលកូនរបស់អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃនៅពេលចំណាយពេលនៅខាងក្រៅ ។ ខោអាវដៃវែង ការបិទបាំង និងមួកសុទ្ធតែដើរតួក្នុងការការពារស្បែកពីពន្លឺព្រះអាទិត្យ ប៉ុន្តែគ្មានអ្វីអាចប្រើឡេការពារកម្តៅថ្ងៃ SPF 30 ឬខ្ពស់ជាងនេះទេ ៕