ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បានបឋមឱ្យបានដឹងថា សមត្ថកិច្ចខេត្តកំពត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋផ្អាកការមកបោះតង់នៅលើជ្រោះឱម៉ាល់ ដោយសារតែពេលនេះ គឺមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីមានអ្នកទេសចរមួយក្រុមបាននាំគ្នាទៅបោះតង់នៅលើជ្រោះឱម៉ាល់ ស្ថិតក្នុងទឹកដីខេត្តកំពត ហើយក៏ជាប់គាំងនៅទីនោះមិនអាចឆ្លងមកកន្លែងមានសុវត្ថិភាពបាន ដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ ២៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យ៉ាងហោចណាស់ មាននារីវ័យអាយុ១៨ឆ្នាំម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិត និងយុវជនម្នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញឡើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។លោក សូរ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បាននិយាយប្រាប់ឱ្យដឹងដែរថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ ធ្វើអោយមានជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើជួរភ្នំកំចាយបូកគោ នៅត្រង់ចំណុចជ្រោះឪម៉ាល់នោះ បានបាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះគឺមានស្រី២នាក់ និងប្រុសម្នាក់ ព្រមទាំងមានអ្នកទេសចរជាច្រើនផងដែរ។លោកអធិការបាននិយាយបន្តថា ការបាត់ខ្លួនមនុស្ស៣នាក់ខាងលើនេះ គឺកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ខណៈពេលដែលមានទឹកហូររសាត់ពីលើភ្នំ។ លោកអធិការស្រុកទឹកឈូ បន្តថា នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា នេះ កម្លាំងនគរបាលបាននិងកំពុងរុករក ដើម្បីស្វែងរកជនរងគ្រោះ តែសំណាងល្អស្ត្រីម្នាក់បានរកឃើញ ប៉ុន្តែនាងត្រូវរងរបួសធ្ងន់ និងនារីវ័យអាយុ១៨ឆ្នាំម្នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.ត ចំណែកយុវជនម្នាក់ទៀតកំពុងតែបាត់ខ្លួននៅរកមិនទាន់ឃើញនៅទេ។ ប៉ុន្តែគេមិនសង្ឃឹមថា នៅរស់រានមានជីវិតទេ ព្រោះទឹកហូរធ្លាក់ពីលើភ្នំ កំពុងតែហូរខ្លាំង ហើយកងកម្លាំងនគរបាលក៏ពិបាកស្វែងរកជនរងគ្រោះផងដែ រព្រោះមេឃកំពុងតែបន្តធ្លាក់ភ្លៀងនៅឡើយ។