(ចិន)៖ ខ្យល់ព្យុះទីហ្វុងកំណាចឈ្មោះ ដកស៊ូរី(Doksuri) បានបោកបក់ចូលដល់ប្រទេសចិនតំបន់ភាគខាងកើតហើយកាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់ និងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន ដោយនំាមកជាមួយនូវភ្លៀងនិងខ្យល់កន្រ្តាក់ខ្លំាង បង្កឱ្យក្រឡាប់លិចសាឡាងដឹកអ្នកដំណើរស្លាប់មនុស្សយ៉ាងតិច២៥នាក់នៅក្បែរទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅពេលដែលខ្យល់កំណាចនេះបានបោកបក់មកដល់ទីក្រុងប៉េកំាងនោះ កំរិតល្បឿនបោកបក់បានកើនឡើងដល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចនឹងថយចុះវិញនៅព្រឹកថ្ងៃសុក្រនេះ។ ក្រឡេកមកមើលកោះតៃវ៉ាន់ឯណេះវិញម្តង សាលារៀន និងទីតំាងពាណិជ្ជកម្មមួយចំនួនធំ នៅភាគខាងត្បូងកោះ រួមទំាងសាឡាងដឹកអ្នកដំណើរត្រូវបានផ្អាកជាបណ្តោះអាសន្នសិនរង់ចំាមុខខ្យល់ឆ្លងផុត ខណៈដែលជើងហោះហើរប្រមាណជា ១០០ជើងហោះហើរត្រូវលុបចោលទំាងស្រុង។
តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកនេះបន្ថែមទៀតថា មានមនុស្សប្រមាណជាង៥ពាន់នាក់នៅតាមតំបន់ជួរភ្នំភាគខាងកើត និងភាគខាងត្បូងកោះតៃវ៉ាន់ត្រូវអាជ្ញាធរកោះជន្លៀសចេញពីស្រុកភូមិរបស់ពួកគេ។ ស្របពេលចរន្តអគ្គិសនីបានកាត់ផ្តាច់គ្មានអគ្គិសនីប្រើប្រាស់សម្រាប់ផ្ទះអ្នកស្រុកច្រើនជាង៤ម៉ឺនខ្នងឯណោះ។ រដ្ឋបាលឧតុនិយមប្រទេសចិនបានព្យាករណ៍ថា ខ្យល់ព្យុះទីហ្វុងដកស៊ូរី(Doksuri) នៅមានកំរិតបោកបក់ខ្សោយជាងខ្យល់ព្យុះទីហ្វុងមេរ៉ាន់ទី(Meranti) កាលពីឆ្នំា២០១៦ កន្លងទៅ ដែលកាលណោះបានបោកបក់មកលើតំបន់ឈូងសមុទ្រចិនសម្លាប់មនុស្សអស់១១នាក់ ហើយត្រូវគេចាត់ទុកថា វាជាខ្យល់កំណាចអាក្រក់បំផុតដែលបានកើតឡើងចំពោះប្រទេសចិនបើគិតចាប់តំាងពីឆ្នំា១៩៤៩នោះមក៕