(កីឡា)៖ ក្នុងនាមជាក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទះ 2023 Asian Challenge Cup កាលពីពេលថ្មី ក្រុមជម្រើសជាតិបុរសថៃ ទទួលសិទ្ធិដោយស្វ័យប្រវត្តិចូលរួមប្រកួតក្នុងពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup ដែលគ្រោងធ្វើនៅប្រទេសកាតារ ខណៈក្រុមជើងឯកពានរង្វាន់នេះមានឈ្មោះបន្តទៅប្រកួតពានរង្វាន់ FIVB Volleyball Men’s Nations League (VNL) នៅឆ្នាំក្រោយ។ពានរង្វាន់ 2023 FIVB Volleyball Men’s Challenger Cup រៀបចំឡើងនៅទីក្រុងដូហា ប្រទេសកាតារ ចន្លោះពីថ្ងៃទី២០ ដល់៣០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានក្រុមសរុបចំនួន៨ក្រុមមកពីទ្វីបនានា ក្នុងនោះមានទុយណេស៊ី, ស៊ីលី, កាតារ, កោះដូមីនីកា, ទួរគី, អ៊ុយក្រែន, ថៃ និងចិន (ធ្លាក់ពី VNL ឆ្នាំនេះ)។ទីលាន Aspire Ladies Sports Hall នឹងទទួលធ្វើម្ចាស់ផ្ទះក្នុងការប្រកួត៨លើក ខាងមុខនេះ ដោយ៖
*វគ្គ៨ក្រុម (២៨ កក្កដា ២០២៣)
-ប្រកួតទី១៖ កាតារ ប៉ះ ថៃ
-ប្រកួតទី២៖ ទុយណេស៊ី ប៉ះ ស៊ីលី
-ប្រកួតទី៣៖ ទួរគី ប៉ះ កោះដូមីនីកា
-ប្រកួតទី៤៖ អ៊ុយក្រែន ប៉ះ ចិន
*វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (២៩ កក្កដា ២០២៣)
-ឈ្នះប្រកួតទី១ ប៉ះ ឈ្នះប្រកួតទី២
-ឈ្នះប្រកួតទី៣ ប៉ះ ឈ្នះប្រកួតទី៤៕