ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈពេលដែលអ្នកគ្រូបង្រៀនម្នាក់ត្រូវក្រុមចោ.រមានគ្នា២នាក់ ស្ទាក់តាមផ្លូវ រួចប្ល.ន់យកម៉ូតូបានដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិដង្កោតាប៉ុក ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ករណីស្ទាក់ប្ល.ន់អ្នកគ្រូបង្រៀនម្នាក់យកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ១F-៣៧-០៩ នៅត្រង់ចំណុចវាលបឹងព្រលឹត ខាងត្បូងភូមិដង្កោតាប៉ុកប្រហែល២០០០ម៉ែត្រ ស្ថិតក្នុងភូមិវលិ៍លយាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណចំនួន២នាក់ បានធ្វើសកម្មភាពស្ទាក់តាមផ្លូវ រួចគំរា.មកំហែ.ងប្ល.ន់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ តក់ឡាក់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិដង្កោតាប៉ុក ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ បានសម្រេច ហើយជនសង្ស័យក៏ជិះម៉ូតូទៅទិសខាងជើងរត់គេចខ្លួនបាត់ស្រមោលតែម្តង។បើតាមប្រភពពីលោកមេឃុំបេង ក៏បញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ឆ្នាំ២០២៣ ថា នៅក្នុងឃុំរបស់លោក ពិតជាមានករណីចោ.រប្ល.ន់ម៉ូតូរបស់គ្រូបង្រៀនម្នាក់ ស្ថិតនៅក្នុងភូមិដង្កោតាប៉ុក ពិតប្រាកដមែន។ ជាក់ស្តែងក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកក៏បានដឹកនាំលោកប្រធានក្រុមប្រឹក្សាឃុំ និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅពិនិត្យត្រង់កន្លែងកើតហេតុ និងបន្តស្រាវជ្រាវតាមស្ទាក់គ្រប់ផ្លូវក្នុងភូមិសាស្ត្រ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យដែលធ្វើសកម្មភាពប្ល.ន់យកម៉ូតូ១គ្រឿងពីអ្នកគ្រូបង្រៀននោះ តែចំពោះលទ្ធផលយ៉ាងណានោះ ក៏ពុំទាន់ដឹងច្បាស់នៅឡើយទេ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ ទាំងកម្លាំងជំនាញ ទាំងប៉ូលិស និងមន្ត្រីកងរាជអាវុធហត្ថស្រុក-ខេត្តជាច្រើននាក់ កំពុងតែធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងសស្រាក់សស្រាំ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំង២នាក់ខាងលើនេះ និងឈានដល់ការឃាត់ខ្លួនយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕