ការស្រាវជ្រាវបង្ហាញថា អន្តរាគមន៍របបអាហារដូចជា ការលុបបំបាត់អាហារ និងភេសជ្ជៈមួយចំនួនអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញាចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ ក៏ដូចជា ធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតទាំងមូលរបស់ពួកគេ ។ ដូច្នេះបើសិនជាអ្នកមានជំងឺរលាកសន្លាក់នោះ អ្នកត្រូវតែចៀសវាង អាហារដូចតទៅនេះ។
1. កម្រិតការទទួលទានជាតិស្ករ
អ្នកគួរតែកម្រិតការទទួលទានជាតិស្កររ ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ ។ ជាតិស្ករមាននៅក្នុងស្ករគ្រាប់ ទឹកក្រូចកំប៉ុង ការ៉េម និងអាហារជាច្រើនទៀត ។
ការសិក្សាលើមនុស្ស 217 នាក់ ដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ បានកត់សម្គាល់ឃើញថា ការទទួលទានអាហារដែរមានជាតិស្ករច្រើនបានធ្វើអោយជំងឺរលាកសន្លាក់របស់ពួកគេកាន់តែធ្ងន់ធ្ងរ ។
លើសពីនេះ ភេសជ្ជៈមានជាតិស្ករដូចជា ទឹកក្រូចកំប៉ុងអាចបង្កើនហានិភ័យកើតជំងឺលាកសន្លាក់ផងដែរ ។ ជាឧទាហរណ៍ ក្នុងការសិក្សា លើមនុស្សពេញវ័យ 1,209 នាក់ ដែលមានអាយុពី 20-30 ឆ្នាំ អ្នកដែលផឹកភេសជ្ជៈផ្អែម fructose 5 ដងក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះទំនងជាមានជំងឺរលាកសន្លាក់បីដងច្រើនជាងអ្នកដែលទទួលទានភេសជ្ជៈមានជាតិផ្អែម fructose តិចតួច ។
2. អាហារកែច្នៃ និងសាច់ក្រហម
ការស្រាវជ្រាវមួយចំនួនរកឃើញថា សាច់ក្រហម និងអាហារកែច្នៃអាចបង្កើនរោគសញ្ញានៃជំងឺរលាកសន្លាក់អោយកាន់តែធ្ងន់ធ្ងរ ។
លើសពីនេះទៀត ការសិក្សាលើមនុស្ស 25,630 នាក់បាន រកឃើញថាការទទួលទានសាច់ក្រហមច្រើនអាចជាកត្តាហានិភ័យកើតជំងឺរលាកសន្លាក់ ។
ផ្ទុយទៅវិញការបរិភោគអាហារដែលមានបន្លែ និងផ្លែឈើហើយមិនមានសាច់ក្រហមនោះវាបានធ្វើអោយប្រសើរឡើងនៃរោគសញ្ញាជំងឺ រលាកសន្លាក់។
3. គ្រឿងស្រវឹង
ដោយសារគ្រឿងស្រវឹងអាចធ្វើឱ្យរោគសញ្ញារលាកសន្លាក់កាន់តែអាក្រក់ អ្នកដែលមានជំងឺរលាកសន្លាក់គួរតែដាក់កម្រិត ឬជៀសវាងវា។ ការសិក្សាលើមនុស្ស 278 នាក់ដែលមានជំងឺ រលាកសន្លាក់បានបង្ហាញថា វាអាចធ្វើអោយប៉ះពាល់ដល់សន្លាក់ ។ ដូច្នេះ បើសិនជាអ្នកខ្លាចឈឺសន្លាក់ អ្នកត្រូវកាន់បន្ថយឬក៏មិនត្រូវផឹកគ្រឿងស្រវឹងឡើយ៕