ចិនកាលពីថ្ងៃព្រហស្បតិ៍ទី៦កក្កដាបានរាយការណ៍ថា មនុស្ស២៣៩នាក់បានស្លាប់ដោយជំងឺកូវីដ-១៩កាលពីខែកក្កដាឆ្នាំ២០២២ក្នុងសញ្ញាបង្ហាញការកើនឡើងខ្លាំងក្រោយពីអាជ្ញាធរដកចេញវិធានការទប់ស្កាត់ជំងឺឆ្លងកាលពីប៉ុន្មានខែមុន។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន បានរាយការណ៍អ្នកស្លាប់១៦៤នាក់កាលពីខែឧសភាឆ្នាំ២០២៣ និងគ្មានអ្នកស្លាប់សោះកាលពីខែមេសានិងមីនា ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ចិនបានចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រ«សូន្យកូវីដ»នៅដើមឆ្នាំ២០២០និងល្បីខាងបិទខ្ទប់ ធ្វើចត្តាឡីស័ក បិទព្រំដែននិងការកេណ្ឌមនុស្សមកធ្វើតេស្តិ៍រកមេរោគដោយវាបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើននាក់។
តែវិធានការនោះត្រូវបានដកចេញភ្លាមៗនៅខែធ្នូឆ្នាំមុនជាមួយនឹងការត្រៀមទុកជាមុនតិចតួច និងបាននាំដល់ការផ្ទុះជំងឺកូវីដ-១៩ចុងក្រោយមួយដែលបណ្តាលអោយស្លាប់មនុស្សប្រមាណ៦០.០០០នាក់ នេះបើតាមតួលេខផ្លូវការ។ចំនួនមនុស្សស្លាប់ដោយកូវីដ-១៩នៅឆ្នាំនេះនៅចិនបានកើនដល់កំពូលកាលពីខែមករានិងកុម្ភៈ ដោយកាលពីថ្ងៃទី ៤ខែ មករា មានចំនួន៤.២៧៣នាក់ តែបានធ្លាក់ចុះបន្តបន្ទាប់រហូតដល់សូន្យនៅថ្ងៃទី ២៣ ខែកុម្ភៈ ៕