នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សាខាពន្ធដាខេត្តប៉ៃលិនបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ច ការដាក់លិខិតប្រកាសពន្ធតាមអនឡាញ និងពន្ធលើប្រាក់ចំណេញមូលធន ព្រមទាំងបទបញ្ញត្តិថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដា ជូនដល់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់បំពេញកាតព្វកិច្ច ស្ថិត ក្រោមអធិបតីយភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ឃី ស៊ីណេ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្ត ព្រមទាំងលោក-លោកស្រីអភិបាលរងក្រុង-ស្រុក និងអ្នកចូលរួមប្រមាណ ១២៥នាក់ នៅសាលប្រជុំមន្ទីរអប់រំខេត្តប៉ៃលិន។
លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន បានអោយដឹងថា៖ ការរៀបចំសិក្ខា សាលានៅពេលនេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយបញ្ច្រាបការយល់ ដឹងពីបទបញ្ញាតិ្ត គោលការណ៍ថ្មីៗមួយចំនួនរបស់អគ្គយកដ្ឋានពន្ធដា ជាពិសេស ពិភាក្សាស្វែងយល់អំពី បញ្ហាប្រឈមនានារបស់ក្រុមហ៊ុនសហគ្រាស អ្នកជាប់ពន្ធ លើការ អនុវត្តកាត្វកិច្ចបង់ពន្ធតាមអនឡាយ ផ្សព្វផ្សាយ លើប្រាក់ចំណេញមូលធន ដែលប្រភេទពន្ធនេះមានសារៈសំខាន់ណាស់ សម្រាប់ក្រុមហ៊ុន សហគ្រាស អ្នកជាប់ពន្ធ និងអាជ្ញារធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើ ការសហការ ចូលរួមអនុវត្ត អោយបានគ្រប់ៗគ្នា ក្នុងឆ្នាំ២០២៣នេះ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៍ដូចប្រទេសជាតិ ទាំងមូល ផងដែរ។ លោកប្រធានសាខាពន្ធដារខេត្តក៏បានលើកឡើងផងដែរថា៖ អគ្គនាយកដ្ឋានពន្ធដាបានធ្វើការកែទម្រង់ ដាក់អោយ ប្រមូលពន្ធតាម រយៈប្រព័ន្ធអនឡាញទាំងអស់ក្នុងការចុះបញ្ចី ដើម្បីងាយស្រួល ដល់អ្នកជាប់ពន្ធ មិនបាច់មករដ្ឋបាលសាពើរពន្ធទេ គ្រាន់តែរៀបចំឯកសាគ្រប់គ្រាន់ស្របតាមច្បាប់ រួចបើកបំពេញបែបបទព័ត៌មានតាម APP របស់ពន្ធដា រឺវេបសាយផ្លូវការរបស់អគ្គនាយកពន្ធដា www.tax.go.kh ដើម្បីបំពេញ បែបបទអោយបានត្រឹមត្រូវ ច្បាស់លាស់ក្នុងការរួមចំណែកបំពេញកាត្វកិច្ចរបស់ខ្លួនបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវផងដែរ ។
ក្នុងឱកាសនោះដែរលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ អ្នកជាប់ពន្ធទាំងអស់ ដែលជាប្រតិបត្តិករ សម្រាប់ជាប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ ម្យ៉ាងទៀតធានាបានថា ការផ្តល់សេវាជូនប្រជាពលរដ្ឋ ក៍ដូចជាអ្នកជាប់ពន្ធ ឱ្យកាន់តែមានការឆ្លើយតប ទៅតាមមុខងារតម្រូវការ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ពិសេសសម្រេចបានតាមអភិក្រមទាំងបីយ៉ាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគឺ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។ ជាមួយគ្នានោះលោកអភិបាលរងខេត្តបានបន្តថា៖ សមិទ្ធផល នៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលរួមមានទាំងការគ្រប់គ្រង ការប្រមូលចំណូលពន្ធដារគ្រប់ប្រភេទផងនោះ បានរួមចំណែកយ៉ាងធំធេងក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រហូត សម្រេចបានជាផ្លែផ្កា និងធានាបាននូវលំនឹងនៃកំណើនសេដ្ឋកិច្ចជាប់ៗគ្នា ជាបន្តបន្ទាប់ប្រកបដោយចីរភាព និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញអនុវត្តនូវគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងគោល នយោបាយផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល រួមទាំងសមត្ថភាពរបស់មន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលរងខេត្តបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អង្គភាពជាប្រតិបត្តិករ ព្រមទាំង អាជ្ញាធរមូលដ្ឋាននាពេលកន្លងមក ដែលបានសហការ និងរួមចំណែកក្នុងការធ្វើឱ្យចំណូលពន្ធ មានកំណើនជា លំដាប់នៅខេត្តប៉ៃលិន។ ហើយក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លាសវៃរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអភិវឌ្ឍន៏ខេត្តប៉ៃលិនមានភាពរីកចម្រើនលើគ្រប់វិស័យ ធ្វើអោយសេដ្ឋកិច្ចខេត្តមានការកើនឡើងគួរអោយកត់សម្គាល់ ដែលនេះបង្ហាញអោយឃើញពីចំណុចខ្លាំងខេត្តប៉ៃលិន ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ៕