នាពេលថ្មីៗនេះ មានករណី hack ចូលតេឡេក្រាមជាច្រើនករណីកើតឡើង បង្កឱ្យមានជនរងគ្រោះ មួយចំនួនត្រូវ បានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ អាវុធហត្ថភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្ដឹងពីជន សង្ស័យមិនស្គាល់អត្តសញ្ញាណ បាន hack ចូលតេឡេក្រាមរបស់ខ្លួន និងបានឈតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចី ប្រាក់ ព្រមទាំងឈតទៅគំរាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជន របស់ខ្លួនម្នាក់ ក៏ត្រូវបានគេ hack ចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០ ដុល្លារ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០ ដុល្លារ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើប ដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឈោតខ្ចីប្រាក់ នោះទេ គឺមានគេ hack ចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ក្រោយទទួលបានដំណឹងនេះ តាមរយៈវិធានការជំនាញ និងការតាមប្រមាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី ១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ជា បន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុម Hacker នៅឯបរទេស ធ្វើស កម្មភាព hack ចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ជនសង្ស័យទាំង ០៥នាក់រួមមាន៖
១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។
២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែស្បែត ពីខ្មែរ ទៅចិន និង ពីចិនទៅខ្មែរ ទាំងអក្សរនិងសំឡេងឲ្យក្រុម Hacker។
៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្ដាញបន្ថែម និង ពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។
៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។
៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។
តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និង ប្រពន្ធឈ្មោះ មាស ស្រីចិន បានឱ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឮពួកវាប្រាប់ថារស់នៅ ប្រទេសថៃ ហើយពួកវាប្រាប់ថា អាច hack តេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទ ឬឈានដល់គ្រប់គ្រងអាខោនធនាគារ បាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេឡេក្រាម ៥ ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង តេឡេ ក្រាមយើងបានដូចគ្នា៕