ការទទួលទានសូកូឡាក្នុងកម្រិតមធ្យមនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជាពិសេស សូកូឡាខ្មៅក៏មានប្រសិទ្ធភាពការពារជំងឺមួយចំនួនផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពទាំង ៧ របស់សូកូឡា៖
១. ការពារជំងឺផ្តាសាយ
ការសិក្សារបស់អង់គ្លេសបានរកឃើញថា ជាតិផ្អែមរបស់សូកូឡាអាចកាត់បន្ថយហានិភ័យនៃការ កើតផ្តាសាយបាន។ Theo bromine ដែលមាននៅក្នុងសូកូឡាមានអត្ថប្រយោជន៍ សម្រាប់សុខភាព នៃ ប្រព័ន្ធសរសៃប្រសាទ និងមានប្រសិទ្ធិភាពកាត់បន្ថយការក្អកប្រសើរជាងថ្នាំផ្តាសាយទូទៅ។
២. បន្ថយសម្ពាធឈាម
ការស្ទង់មតិលើមនុស្សពេញវ័យដែលមានសុខភាពល្អ ៤៤ នាក់ដោយអ្នកស្រាវជ្រាវអាល្លឺម៉ង់បាន រកឃើញថាបន្ទាប់ពី ១៨ សប្តាហ៍នៃការញ៉ាំសូកូឡាខ្មៅដែលមានកាឡូរីមិនលើសពី ៣០ ក្នុងមួយ ថ្ងៃសម្ពាធឈាមរបស់ពួកគេបានធ្លាក់ចុះជាមធ្យម។
៣. ធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាព
ដូចដែលបានរាយការណ៍ ការសិក្សារបស់អ៊ីតាលីបានរកឃើញថាមនុស្សដែលមានសុខភាពល្អ ដែលញ៉ាំសូកូឡាខ្មៅ ១០០ ក្រាមក្នុងមួយថ្ងៃរយៈពេល ១៥ ថ្ងៃជាប់ៗគ្នាបានបង្កើនភាពប្រែប្រួល អាំងស៊ុយលីន។វេជ្ជបណ្ឌិតនិយាយថាសូកូឡាខ្មៅអាចជួយអ្នកជំងឺទឹកនោមផ្អែម ហើយការសិក្សាថ្មីៗនេះ ក៏បានរកឃើញថាសារជាតិ flavanols នៅក្នុងសូកូឡាខ្មៅអាចធ្វើអោយកម្រិតជាតិ ស្ករក្នុងឈាម មានស្ថេរភាព។
៤. ព្យាបាលរាគ
សារធាតុកាកាវនៅក្នុងសូកូឡាខ្មៅមានចាប់ពី ៥០ ទៅ ៩០ ភាគរយ ។ កាកាវសម្បូរទៅដោយ សារធាតុ polyphenols ដែលហៅថា flavonoids ដែលអាចរារាំងការស្រូបយកប្រូតេអ៊ីន ក្លរួអ៊ីយ៉ុង និងទឹកនៅក្នុងពោះវៀន ជាពិសេសវាកាត់បន្ថយការខ្វះជាតិទឹក ការពាររាគចំពោះមនុស្សខ្សោះជាតិទឹក។
៥. ការការពារគ្រោះថ្នាក់សរសៃឈាមខួរក្បាល
អ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា សូកូឡាខ្មៅមានផ្ទុកសារធាតុម្យ៉ាងដែលអាចកាត់បន្ថយការ ខូចខាតខួរក្បាលក្នុងរយៈពេល ៣ទៅ ៥ ម៉ោងចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកស្រាវ ជ្រាវបាននិយាយថា ការញ៉ាំសូកូឡាមួយដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់ សរសៃឈាមខួរក្បាលបាន ២២ ភាគរយ។
៦. មានប្រយោជន៍សម្រាប់បេះដូង
សូកូឡាខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុ flavonoids ដែលអាចការពារការសរសៃ ឈាម បង្កើនភាពរឹងមាំនៃសាច់ដុំបេះដូង និងការពារកូឡេស្តេរ៉ុលពីការប្រមូលផ្តុំ នៅក្នុងសរសៃ ឈាម។ ក្នុងពេលជាមួយគ្នានេះ វាមានឥទ្ធិពលការពារ និងព្យាបាលជំងឺសរសៃ ឈាមបេះដូង ។
៧.បំបាត់ភាពតានតឹង
សូកូឡាអាចបង្កើនកម្រិតនៃសារធាតុគីមីមួយហៅថា serotonin ក្នុងខួរក្បាល ហើយវាអាចផ្តល់នូវ អារម្មណ៍ល្អ បំបាត់ភាពតានតឹងបានកាន់តែប្រសើរ និងដើរតួជាថ្នាំបំបាត់ស្ត្រេស៕