មានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់នេះ មាននារីវ័យក្មេងម្នាក់ ត្រូវគេ ប្រទះឃើញលោតទឹកពីលើស្ពានព្រែកតាមាក់សម្លាប់ខ្លួន ប៉ុន្តែបែរជាទើរនឹងគ្រឹះសសរស្ពាន បណ្តាលឱ្យបាត់បង់ជីវិត។
ហេតុការដ៏រន្ធត់នេះ បានធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមស្ពាននេះ ដោយជនរង គ្រោះបានបន្សល់តែស្បែកជើងមួយគូ និង កំប៉ុងប៊ីយែរ ២ កំប៉ុង ច្រកក្នុងថង់ខ្មៅមួយ និង មួយកំប៉ុងទៀតទុកលើ បង្កាន់ដៃស្ពានហាក់ដូចជាមានវិបត្តិអ្វី។