ដើម្បីរក្សាសុខភាពឆ្អឹង កាល់ស្យូមតែមួយមុខគឺពិតជាមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវបន្ថែមសារធាតុចិញ្ចឹម និងវីតាមីន។ ខាងក្រោមនេះជាវីតាមីន៤មុខដែលជួយការពារជំងឺពុកឆ្អឹង៖
១. វីតាមីន D
វីតាមីន D ដើរតួនាទីដូចជាអរម៉ូនក្នុងការស្រូប និងប្រើប្រាស់កាល់ស្យូម។ វាមិនត្រឹមតែអាចស្រូបយកជាតិកាល់ស្យូមក្នុងពោះវៀន ធ្វើឲ្យប្រសើរឡើងនូវការស្រូបយកជាតិកាល់ស្យូមឡើងវិញនៃតម្រងនោមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយមុខងារ osteoclast និងជួយដល់កាល់ស្យូមនៅក្នុងឆ្អឹងផងដែរ។ វីតាមីន D ដែលមាននៅក្នុងអាហារ ជាទូទៅមានកម្រិតទាប ហើយវីតាមីន D ដែលល្អបំផុតនោះគឺ ពន្លឹព្រះអាទិត្យ ។
២. វីតាមីន A
វីតាមីន A អាចរក្សាតុល្យភាពនៃឆ្អឹងដោយសារធាតុ osteoblasts វាអាចជំរុញការបង្កើតឆ្អឹង endoch ondral ការពារភាពខុសគ្នានៃ osteoclast និងការបម្លែងសារធាតុចិញ្ចឹមរបស់ឆ្អឹងមិនប្រក្រតី ។ សារ ធាតុ Carotenoids នៅក្នុងអាហារ និងបន្លែពណ៌បៃតងអាចបំប្លែងទៅជាវីតាមីន A បានផងដែរ ។
៣. វីតាមីន C
វីតាមីន C មិនត្រឹមតែអាចជំរុញការបញ្ចេញជាតិកាល់ស្យូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការ សំយោគកូឡាជែន ដែលជាសមាសធាតុសំខាន់នៃឆ្អឹងផងដែរ។ អាហារសម្បូរវីតាមីន C ដូចជាផ្លែ ឈើ និងបន្លែ ជាពិសេសផ្លែព្រូនស្រស់ មានវីតាមីន C ខ្ពស់ណាស់។
៤. វីតាមីន K
វីតាមីន K អាចជួយដល់ការបញ្ចេញជាតិកាល់ស្យូមក្នុងឆ្អឹង។ វីតាមីន K គ្រប់គ្រាន់អាចបង្កើនដង់ស៊ី តេឆ្អឹងរបស់អ្នកជំងឺពុកឆ្អឹង និងកាត់បន្ថយអត្រាបាក់ឆ្អឹង។ នៅពេលដែលផ្សំជាមួយវីតាមីន D វាអាច ជំរុញការបង្កើតឆ្អឹង និងរារាំងការពុកឆ្អឹងបានល្អប្រសើរ។ នៅក្នុងអាហារ បន្លែពណ៌បៃតង សម្បូរទៅដោយវីតាមីន K ដូចជា ស្ពៃខ្មៅ និងខាត់ណា ៕