(កីឡា)៖ក្រុមបាល់ទាត់គោជល់អេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯកនៃក្របខណ្ឌ UEFA Nations League ក្រោយយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Rotterdam ប្រទេសហូឡង់ ក្រុមទាំងពីរលេងពេញ ១២០ នាទីទាំងម៉ោងបន្ថែមគ្មានគ្រាប់បាល់បញ្ចូលទីឡើយ មុនពេលដែលឈានដល់វគ្គ ១១ ម៉ែត្រកាត់សេចក្តី Dani Carvajal គឺជាអ្នកស៊ុតសំរេចគ្រាប់ចុងក្រោយឱ្យអេស្ប៉ាញយកឈ្នះ ៥-៤ បន្ទាប់ពី Unai Simon សង្គ្រោះបាល់របស់ Bruno Petkovic បានសំរេច។
នេះជាពានរង្វាន់អន្តរជាតិដំបូងរបស់ក្រុមគោជល់អេស្ប៉ាញក្នុងរយៈពេល ១១ ឆ្នាំ បន្ទាប់ពីខកខានតាំងពីឈ្នះជើងឯក Euro ២០១២។ ជ័យជំនះនេះមានន័យថាអេស្ប៉ាញជាក្រុមទាំងពីរដែលឈ្នះជើងឯកជើងឯក World Cup, Euro និង Nations League បន្ទាប់ពីបារាំងដែលធ្វើបានដូចគ្នានេះពេលយកឈ្នះអេស្ប៉ាញ នៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ ២០២១។ ជាមួយគ្នានោះដែរ ក្រូអាស៊ីនៅតែបន្តរង់ចាំទៀតក្នុងការចង់ឈ្នះជើងឯកអន្តរជាតិលើកដំបូង បន្ទាប់ពីបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រម្តងហើយម្តងទៀត៕