សៀមរាបជាខេត្តមួយប្រកបដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ៍ព្យនៃប្រទេសកម្ពុជា ខេត្តសៀបរាប គីសម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និងតំបន់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេក ទាក់ចិត្តអ្នកទេសចរណ៍ឪ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗជាដើម។
ទន្ទឹមទៅនិងកន្លែងលម្ហែដ៏ច្រើនសម្បូរបែប ក្នុងភូមិសាស្រ្តខេត្តសៀមរាប កន្លែងលម្ហែមួយ ដែលបងប្អូនមួយចំនួនមើលរំលង និងពុំទាន់បានទៅដល់ ដែលនៅទីនោះមានឈ្មោះថា រមណីដ្ឋានស្ពានឬស្សី។
ស្ថិតនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប មានចម្ងាយត្រឹមតែ៨គីឡូម៉ែត្រ រាប់ចាប់ពីមុខអង្គរវត្ត រមណីដ្ឋានស្ពានឬស្សី មានស្ពានកាច់កោងសង់ឡើងពីឬស្សី សាងសង់នៅមាត់ទឺកអាចឪ្យភ្ញៀវទេសចរទៅទទួលទានអាហារ សម្រាកកម្សាន្ត និងបោះតង់ជាដើម ជាមួយបរិយាកាសស្ងប់ស្ងាត់ គួរជាទីមនោរម្យក្រៃលែង។