(កីឡា)៖ ក្រុមបាល់ទាត់ Sevilla FC ក្រោមការដឹកនាំរបស់លោក Jose Luis Mendilibar Etxebarria បានគ្រងជើងឯក UEFA Europa League រដូវកាល ២០២២-២៣ ក្រោយយកឈ្នះ AS Roma ដោយបាល់ពិន័យ១១ម៉ែត្រ ៤-១ បន្ទាប់ពីស្មើគ្នាម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង ១-១។
នេះគឺជាការឈ្នះលើកទី៧ ប្រចាំប្រវត្តិសាស្រ្តរបស់ក្រុមបាល់ទាត់ Sevilla FC នៃពានរង្វាន់ UEFA Europa League (2006, 2007, 2014, 2015, 2016, 2020, 2023) ច្រើនជាគេបង្អស់។ ខណ:លោក Jose Mourinho រហស្សនាម Special One ដឹកនាំចាញ់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ ២០០២-០៣ ពោលគឺនៅពេលលោកដឹកនាំ Porto, Chelsea, Inter Milan, Real Madrid និង Man United៕