(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពជា គឺជាគូប្រកួតមួយដែលមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅគណបក្សប្រឆាំងថា មិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយពាក់ព័ន្ធនឹងការសម្រ ចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបដិសេធការចុះបញ្ជីគណបក្សនយោបាយ ដោយសារការខ្វះឯកសារនោះឲ្យសោះ ព្រោះវាជាកំហុសខ្លួនឯង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយទៅលើការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយសារជាសំឡេងរបស់សម្ដេចនាពេលកន្លងមកពាក់ព័ន្ធនឹងការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅតែមាន តម្លៃសម្រាប់ប្រើប្រាស់។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំបានផ្ដល់សារ សារខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបា ច់ចេញសារទីពីរទេ សារទីមួយនៅតែមានតម្លៃ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចថាត្រូវចាប់យកទាំងអស់នូវអ្នកណាក៏ដោយដែលចេញមកបំផ្លាញនូវស្ថិរភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺមិនឲ្យរួចខ្លួនឡើយ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាដំណើរការបោះឆ្នោតខាងមុខ នឹងមិនថយក្រោយដោយសារតែបក្សមួយឬពីរឡើយ បើទោះបីជាខំប្រឹងតវ៉ាដល់ណាក៏ដោយក៏មិនអាចទៅរួចដែរ៕