កោះកុង៖ តំបន់កោះស្តេច ស្ថិតនៅក្នុងទឹកដីខេត្តកោះកុង ជាភូមិសាស្រ្តសម្បូរទៅដោយកន្លែងលំហែរដ៏មនោរម្យជាច្រើន មានភ្ញៀវទេសចរពេញនិយមទៅលេងកម្សាន្ត សម្រាកលំហែរក្បែរមាត់សមុទ្រ នាថ្ងៃចុងសប្តាហ៍ ក៏ដូជាថ្ងៃបុណ្យទានផ្សេងៗជាដើម។
ថ្មីៗនេះ ប្រិយមិត្តអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត និងអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវកន្លែងលំហែរមួយ ក្នុងភូមិសាស្រ្តទឺកដ៏មនោរម្យខាងលើ ដែលទីនោះមានឈ្មោះថា កោះអភិជនរីស៊ត។
កន្លែងលំហែរដ៏មនោរម្យ និងស្រស់ស្អាតខាងលើ ត្រូវបានបង្ហោះដោយ ឧកញ៉ា សួរ រីរៈ ដោយលោកបានបញ្ជាក់ឪ្យដឹងថា កន្លែងលំហែរនេះ មិនមែននៅថៃ មិនមែននៅវៀតណាម មិនមែននៅបាលី មិនមែននៅម៉ាឌីវនោះឡើយ តែជាតំបន់ទេសចរនៅប្រទេសកម្ពុជា ដែលទើបចាប់ផ្តើមដំណើរការសាកល្បងហើយ ស្ថិតនៅកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង៕