យោងតាម CNBC អ្នកឯកទេសអាហារូបត្ថម្ភ Michiko Tomioka គឺជាអ្នកជំនាញជនជាតិជប៉ុន បានផ្តោតលើការសិក្សារបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ។ នាងបានធ្វើការជាអ្នកផ្តល់អាហារូបត្ថម្ភនៅក្នុងមជ្ឈមណ្ឌល សាលាធម្មនុញ្ញ និងធនាគារអាហារដោយបញ្ចាក់ពីអាហារពុំគួរទទួលទាន។
ខាងក្រោមនេះជាការចែករំលែកអាហារដែលនាងតែងចៀសវាង ប្រសិនបើអ្នកចង់មានអាយុវែង៖
១ សាច់ក្រក
ស្ទើរតែមិនអាចទៅរួចទេ ក្នុងការចៀសវាងសាច់កែច្នៃ។ អាហារប្រភេទនេះមិនត្រឹមតែមានជាតិប្រៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាតិខ្លាញ់ឆ្អែតផងដែរ ដែលបង្កើនហានិភ័យនៃជំងឺមួយចំនួនដូចជាមហារីកសុដន់ និងពោះវៀនធំ។ ផ្ទុយទៅវិញអ្នកគួរជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ប៉ុន្តែមានជាតិប្រៃ និងសារធាតុរក្សាទុកទាប ដូចជាតៅហ៊ូ និងផ្ទុកទៅដោយសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា ជាតិដែក កាល់ស្យូម វីតាមីន B9 និងម៉ាញ៉េស្យូម។
២ អាហាររហ័សឬ Fast Food
នៅពេលដែលភោជនីយដ្ឋានអាហាររហ័សដំបូងគេបានបើកនៅទីក្រុងអូសាកា (ប្រទេសជប៉ុន) វាគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់អ្នកចូលចិត្តអាហារ។ ប៉ុន្តែអាហាររហ័សនឹងធ្វើឲ្យមានអារម្មណ៍ឆ្អែត និងអស់កម្លាំង ។ លើសពីនេះ ប្រភពអាហារនេះមានជាតិប្រៃ ខ្លាញ់ trans និងខ្លាញ់ឆ្អែតខ្ពស់ ដែលបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL នៅក្នុងឈាម។
៣ ភេសជ្ជៈ
ការផឹកភេសជ្ជៈដែលមានជាតិស្ករជាប្រចាំ (មួយទៅពីរកំប៉ុងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ) ធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ភេសជ្ជៈមានជាតិកាបូនដែលមានជាតិផ្អែមសិប្បនិម្មិតអាចធ្វើឲ្យពិបាកក្នុងការផ្ដោតអារម្មណ៍ ហើយថែមទាំងបង្កឲ្យមានការឈឺក្បាលប្រកាំងទៀតផង។
៤ ធញ្ញជាតិអាហារពេលព្រឹកដែលមានជាតិស្ករ
នៅពេលដែលរវល់ និងមិនមានពេលច្រើននៅពេលព្រឹក មនុស្សតែងតែជ្រើសរើសធញ្ញជាតិដែលផ្ទុកទៅដោយជាតិស្ករខ្ពស់ខ្លាំង។ ជាតិស្ករច្រើនពេកអាចនាំឲ្យមានបញ្ហាសំពាធឈាម ឡើងទម្ងន់ រលាក និងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែម។
៥ ស្ករគ្រាប់
ជាឧទាហរណ៍ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺ។ ប៉ុន្តែសុំកុំទទួលទានស្ករច្រើនពេក ព្រោះម្សៅផ្អែមអាចបំផ្លាញបេះដូង និងខួរក្បាល។ អ្នកអាជំនួសដោយការញ៉ាំម្សៅគ្រាប់ chia ជាមួយទឹកឃ្មុំ សូកូឡាខ្មៅមិនផ្អែម។ ជាការពិតណាស់ នំតូចមួយជាមួយមិត្តភ័ក្តិក្នុងឱកាសពិសេស មិនមែនជារឿងធំនោះទេ កុំឲ្យតែយើងទទួលទានច្រើនពេកលើសកំណត់៕