ក្នុងការបរិភោគត្រីសាលម៉ុន ប្រជាជនជប៉ុនត្រូវបានបែងចែកជាពីរប្រភេទ។ នោះគឺជាប្រភេទទីមួយដែលទទួលទានគ្រប់ផ្នែកទាំងអស់នៃត្រី ដោយមិនបោះចោលស្បែកត្រីឡើយ។ ទោះយ៉ាងណាក៏ដោយ ស្បែកស្រីសាល់ម៉ុនមានអត្ថប្រយោជន៍ជាច្រើន ដែលមនុស្សជាច្រើនមិនធ្លាប់ដឹងទាល់តែសោះ។
ខាងក្រោមនេះ គឺជាតម្លៃអាហារូបត្ថម្ភរបស់សាច់ត្រី និងស្បែកត្រីសាម៉ុង តាមការណែនាំរបស់អ្នកតមអាហារជប៉ុន។
១ តម្លៃអាហារូបត្ថម្ភនៃសាច់ត្រីសាលម៉ុន
សាច់ត្រីសាម៉ុនសម្បូរទៅដោយសារធាតុ astaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានថាមពលខ្លាំងជាងវីតាមីន C ៦,០០០ ដង និងខ្លាំងជាងវីតាមីន E 550 ដង ដែលជួយពន្យាភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីការរស់នៅប្រចាំថ្ងៃ ពង្រឹងប្រព័ន្ធការពាររាងកាយអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជំរុញឲ្យឈាមរត់បានល្អ ជួយបង្កើនការផ្តោតអារម្មណ៍ក្នុងការសិក្សា និងការងារ និងជួយបន្ថយរោគសញ្ញាអាឡ័កស៊ី និងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពខ្ពស់ ជួយពន្យារភាពចាស់។
២ សម្បូរទៅដោយ Collagen
ស្បែកត្រីសាល់ម៉ុនសម្បូរទៅដោយ Collagen គុណភាពល្អ ងាយស្រូបដោយរាងកាយមនុស្សជាង Collagen សត្វ DHA និង EPA ដែលជាអាស៊ីតខ្លាញ់ល្អដែលមានប្រយោជន៍ដល់រាងកាយ។ វាសំបូរទៅដោយវីតាមីនរួមមាន វីតាមីន A វីតាមីន B1 វីតាមីន វីតាមីន B2 វីតាមីន D និងវីតាមីន E ក៏ដូចជាសារធាតុរ៉ែ កាល់ស្យូម និង taurine ជាដើម ការចោលស្បែកត្រីនឹងនាំឲ្យបាត់បង់ DHA និង EPA វីតាមីន E កាល់ស្យូម និង taurine ប្រហែល ២៥ ភាគរយ។
៣ រសជាតិឆ្ងាញ់នៃស្បែកត្រី
បើមានវិធីចម្អិនមិនត្រឹមត្រូវ ដូចជាការដុតរហូតទាល់តែឆ្អិន ស្បែកត្រីនឹងមានក្លិននិងសាច់ម្សៅ ដែលធ្វើឲ្យមនុស្សជាច្រើនមិនចូលចិត្ត។ ការចម្អិនត្រឹមត្រូវដូចជាការដុតស្បែកត្រីរហូតដល់វានឹងធ្វើឲ្យស្បែកត្រីមានរសជាតិឆ្ងាញ់។ យ៉ាងណាមិញ មានបច្ចេកទេសងាយៗក្នុងការដុតត្រីឲ្យបានល្អដោយការប្រោះអំបិលបន្តិចលើស្បែកត្រី រួចទុកចោល១០នាទី ហើយយកក្រដាសផ្ទះបាយជូតសំណើមចេញពីសាច់ត្រី។ បន្ទាប់មកដុតត្រីលើខ្ទះដែលស្រោបដោយបន្ទះអាលុយមីញ៉ូម ដោយបន្ថែមប្រេងបន្តិចដើម្បីការពារស្បែកត្រីមិនឲ្យជាប់នឹងបន្ទះអាលុយមីញ៉ូម។ ការដុតតាមវិធីនេះ ឬក្នុងឡដុតកម្ដៅនឹងធ្វើឲ្យស្បែកក្រៀម និងឆ្ងាញ់ដោយមិនបាត់បង់តម្លៃអាហារូបត្ថម្ភ។
ថ្វីត្បិតតែមានតម្លៃអាហារូបត្ថម្ភខ្ពស់ ប៉ុន្តែស្បែកត្រីពីត្រីសាម៉ុងដែលមានទំហំប្រហែល ៧០-៨០ ក្រាមក្នុងមួយដុំមានថាមពលប្រហែល ៦០គីឡូកាឡូរី ដែលមិនខ្ពស់ពេកប្រសិនបើដុត ឬដាក់ក្នុងមីក្រូវ៉េវ។ ប៉ុន្តែប្រសិនបើវាចៀនក្នុងប្រេង វានឹងបង្កើនថាមពលនៃស្បែកត្រីពីប្រេងដែលប្រើសម្រាប់ចៀន ឬមីក្រូវ៉េវ៕