(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួនជិត ២ម៉ឺននាក់។ ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ (ROYAL GROUP PHNOM PENH SEZ) ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ កម្មករ និយោជិតទាំងអស់នេះ មកពីរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) មានកម្មករ និយោជិត ១ម៉ឺន ៦ពាន់នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១ពាន់៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោជិតចំនួន ១៥០០នាក់។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ជំនួបសំណេះ សំណាលជាជំនួបលើកទី៧ហើយនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។ រោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Gar me nt) ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ៥១ហិកតា ដើមទុនវិនិយោគ ២៥០ លានដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតថ្លៃដី) បានចាប់ផ្តើម ដំណើរការ នៅ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទរោងចក្រកាត់ដេរសំលៀកបំពាក់ អាវរងារ និង ខោកីឡា ម៉ាកល្បីៗគឺ ណៃគី (NIKE), ប៉ូឡូ (POLO), លូលូឡេម៉ុន (LULU LE MON) ផលិតផលនាំចេញទៅសហរដ្ឋអាមេរិក និងអ៉ឺរ៉ុប។
បរិមាណនាំចេញមានជិត៤៣លានកំផ្លេក្នុងមួយឆ្នាំ ទំហំទឹកប្រាក់នាំចេញមានចំនួនប្រមាណជាង ៤២៧លានដុល្លារ ក្នុងមួយឆ្នាំ។រោងចក្របានអនុវត្តប្រកបដោយអនុលោម ភាពតាមច្បាប់ ស្តីពី ការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: និងបានផ្តល់ជូននូវអត្ថប្រយោជន៍ ជូនកម្មករ និយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យមចន្លោះពី ២៤៥ដុល្លាអាម៉េរិក ទៅ ៦៩០ដុល្លារអាម៉េរិក។ ក្នុងនោះប្រាក់រង្វាន់ធ្វើការទៀងទាត់ ១៥ដុល្លារអាម៉េរិក ប្រាក់សោហ៊ុយធ្វើដំណើរ ២២ដុល្លារអាម៉េរិក ផ្តល់អាហារថ្ងៃត្រង់មួយពេល និង ប្រាក់ ឧបត្ថម្ភ ១០ដុល្លារអាម៉េរិក។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមាន ឈ្មោះ ថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់ សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និង គ្រឿង បង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ, ផលិត ផលធ្វើពីផ្លាស្ទិក, ផលិតផលធ្វើពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះ ពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក ២, ផលិត ផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ច្នៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជ នី យដ្ឋាន ។ល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារអាម៉េរិក មានរោងចក្រ សហគ្រាសសរុប៩៨ កំពុងដំណើរការ។ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោង ចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បួង ១រោង ចក្រ, ហ្វ៊ីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ) ប្រើប្រាស់កម្មករនិយោជិតសរុប ៤ម៉ឺន១ពាន់៣៧០នាក់ ទំហំទឹកប្រាក់នាំចេញ បានកើនដល់ ៩៧៧លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២២៕