ផ្លែឈើមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលសម្រកទម្ងន់ដ៏អស្ចារ្យថែមទៀតផង ហើយនៅក្នុងនោះក៏មានផ្លែឈើជាច្រើនប្រភេទទៀត ដែលអាចកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពដែលអ្នកគួរត្រូវដឹងផងដែរ ។
ខាងក្រោយគឺជាផ្លែឈើទាំង ៥ មុខអាចកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព៖
១. ផ្លែប៉េស
ផ្លែប៉េសគឺជាប្រភពផ្លែឈើដ៏ល្អមួយនៃវីតាមីន A, C, E, beta-carotene, folate និងអាស៊ីត pantothe nic មិនត្រឹមតែប៉ុណ្ណោះ ផ្លែប៉េសក៏មានកាឡូរីតិចណាស់ដែរ ។ វាមិនមានជាតិខ្លាញ់ឆ្អែត ឬកូលេស្តេរ៉ុល ហើយជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ ដូច្នេះផ្លែប៉េសជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានគម្រោងសម្រកទម្ងន់ ។
២. ផ្លែតាសក់
តាសក់ជាផ្លែឈើត្រជាក់ មានផ្ទុកជាតិសរសៃច្រើន និងជាតិទឹកខ្ពស់ ដែលមានប្រសិទ្ធភាពពន្លឿន ការរំលាយអាហារ ជួយដល់ការសម្រកខ្លាញ់យ៉ាងមានប្រសិទ្ធភាព ។ ក្រៅពីនេះត្រសក់មានកាឡូរីតិច ដូច្នេះហើយពេលញ៉ាំវាផ្តល់ថាមពលដល់រាងកាយ ប៉ុន្តែក៏ជួយបញ្ចុះកាឡូរី និងជាតិខ្លាញ់លើសពីរាងកាយ ។
៣. ផ្លែចេក
ចេកមានជាតិខ្លាញ់តិច ប៉ុន្តែសម្បូរប៉ូតាស្យូម ដូច្នេះហើយវាផ្តល់សារធាតុចិញ្ចឹមចាំបាច់សម្រាប់ រាងកាយដោយមិនបារម្ភអំពីការឡើងទម្ងន់ ។ ការទទួលទានផ្លែចេកធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរដែលនាំឲ្យអ្នកកាត់បន្ថយការទទួលទានអាហារផ្សេងរបស់អ្នក ។
ទន្ទឹមនោះ ចេកក៏មានផ្ទុកសារធាតុ norepinephrine ដែលជួយបំបែកខ្លាញ់ និងការពារការប្រមូលផ្តុំនៃខ្លាញ់ច្រើន ជាពិសេសខ្លាញ់ក្បាលពោះ ។
៤. ផ្លែល្ហុង
ល្ហុងគឺជាផ្លែឈើមានជាតិកាឡូរីទាប ហើយបើអ្នកញ៉ាំល្ហុងមុនអាហារ វានឹងកាត់បន្ថយការឃ្លាន ។ ក្រៅពីនេះផ្លែល្ហុងមានផ្ទុកនូវវីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដូច្នេះវាអាចជួយឲ្យខ្លាញ់ក្បាលពោះស្រកបានយ៉ាងឆាប់រហ័ស ។
៥. ផ្លែទទឹម
ការទទួលទានផ្លែទទឹមនឹងផ្តល់ថាមពលដល់អ្នក និងជាតិសរសៃខ្ពស់ ដូច្នេះហើយនេះគឺជាផ្លែឈើដ៏ល្អសម្រាប់អ្នកដែលស្រកទម្ងន់ ។ ផ្លែទទឹមជួយទប់ស្កាត់ចំណង់អាហារ ហើយលើសពីនេះ ផ្លែទទឹមមានផ្ទុកនូវជាតិសូដ្យូម វីតាមីន C និងផូស្វ័រច្រើន ដែលជួយរំលាយខ្លាញ់ដែលលើសនៅក្នុងពោះ ថែមទាំងជួយធ្វើឲ្យស្បែកស និងរលោងជាងមុនផងដែរ ៕