(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាព្រឹត្តិ ការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២បាន បិទបញ្ចប់ប្រកបដោយថាមពល ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះជាផ្លូវការនៅយប់ថ្ងៃពុធទី ១៧ ខែឧសភា នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបា លព្រមទាំងការចូលរួមដោយផ្ទាល់ពីពលរដ្ឋខ្មែរប្រមាណ៦ ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតដែលកម្ពុជាបានរង់ចាំអស់៦៤ឆ្នាំ ។ ហើយកម្ពុជាបានរៀបចំដោយជោគជ័យប្រកប ដោយមោទនៈ ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ជាមួយការប្រយោគជាសំណួរថាតើ បងប្អូនសប្បាយចិត្តទេ ? តើនេះជាសមិទ្ធ ផលរួមរបស់ប្រជាជនកម្ពុជាមែនទេ ? តើនេះជាផ្នែកមួយនៃសាមគ្គីភាព មិត្តភាពក្នុងចំណោមបណ្ដាប្រទេសអាស៊ានមែនទេ ? តើយើងចង់ចាត់ តាំងព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០៤៣ ម្ភៃឆ្នាំខាងមុខទៀតឬទេ ? សម្តេចតេជោ ហ៊ុន សែន បានបន្តថាបង ប្អូនជនរួមជាតិដែលនៅទីនេះនឹងនៅបរទេ សហើយនិងនៅទូទាំងប្រទេសជាទីស្រឡា ញ់ថ្ងៃនេះយើងពិតជាបានយល់ច្បាស់នូវអ្វីទៅដែលមានន័យថាកីឡារស់នៅក្នុងសន្តិ ភាពបើចង់បាននៅពិធីរៀបចំបែបនេះតទៅ ទៀតចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋា ភិបាលការពារសន្តិភាពឱ្យខានតែបាន។
សម្តេចមានប្រសាសន៍ថា”ថ្ងៃនេះព្រឹត្តិការ ណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានមកដល់ទីបញ្ចប់ប្រកបដោយថាមពលនិងទទួលបានជោគជ័យយ៉ាងត្រ ចះត្រចង់, ក្តីសប្បាយរីករាយពោរពេញដោ យស្នាមញញឹមនិងសម្រែកអបអរសាទរកងរំពងបានបង្កើតនៅមនោសញ្ចេតនាដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា”។ សម្តេចតេជោបន្តថាក្នុងនាមម្ចាស់ផ្ទះកម្ពុជាបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងការរៀបចំនិងបម្រើដល់គ្រប់សេវាតម្រូវការធា នាឲ្យការស្នាក់នៅហូបចុកនិងបម្រើការរៀ បចំប្រកួតប្រព្រឹត្តទៅដោយរលូននិងសម្រេ ចបានជោគជ័យ។ សម្តេចបន្តថារួមជាមួយសម្ដេចពិជ័យសេ នា ទៀ បាញ់ ឯកឧត្តម ថោង ខុន អនុញ្ញា តឱ្យសម្តេចអរគុណអត្តពលិកស៊ីហ្គេមទាំងអស់តែបានចូលរួមប្រកួតនៅព្រះរាជាណា ចក្រកម្ពុជា ។ អរគុណប្រតិភូកីឡាគ្រប់ប្រ ទេសទាំងអស់អរគុណរដ្ឋាភិបាលនៃប្រទេ សអាស៊ានទាំងអស់ដែលបានបញ្ជូនកីឡា ករកីឡាការិនីមកប្រកួតនៅព្រះរាជាណា ចក្រកម្ពុជានៅពេលដែលកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះគឺជាចំណែកមួយនៃស្មារតីសាមគ្គីភាពការយោគយល់មិត្តភាពនិងការជំរុញធ្វើ សមាហរណកម្មនៅក្នុងក្របខណ្ឌអាស៊ានដែរសម្តេចសុំឧទ្ទិសនៅសមិទ្ធផលរបស់កម្ពុជាថ្ងៃនេះជាចំណែកមួយនៃជោគជ័យនៅក្នុងក្របខណ្ឌសមាហរណកម្ម សាមគ្គីភាពរបស់អាស៊ាន។
សម្តេចតេជោក៏បានសូមអរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រនូវស៊ីហ្គេមហើយក៏សុំឧទ្ទិសនៅសមិទ្ធផលដែលយើងបានសម្រេចនៅពេលនេះជូនចំពោះប្រជាពលរដ្ឋទូទាំងប្រទេសគ្រប់និន្នាការនយោបាយគ្រប់ជាតិសាសន៍និងសាសនាសូមទទួលយកនូវសមិទ្ធផលដែលយើងបានខិតខំ នៅថ្ងៃនេះ ។ សូមអរគុណអ្នកស្ម័គ្រចិត្តទាំងអស់ដែ លបានចូលរួមជួយយើងនៅក្នុងឱកាសដ៏មហាឡោឬកនេះ ។ អរគុណគ្រប់ផ្នែក គ្រប់កម្លាំង ដែលសម្តេចចាត់ទុកថាជាប្រតិបត្តិករនៃស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ពីការចាប់ផ្ដើមរហូតបញ្ចប់នៅថ្ងៃនេះយើងបានធ្វើសម្រេចជោគជ័យហើយ។ សម្តេចតេជោក៏មិនភ្លេចយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះមហា ក្សត្រក៏ដូចជាព្រះរាជមាតាជាតិខ្មែរដែ លព្រះអង្គបានគាំទ្រចំពោះដំណើរការនៃការប្រកួតស៊ីហ្គេមហើយក៏អរគុណចំពោះព្រះវិញ្ញាណ ក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ដែលបានបន្សល់ទុក្ខនូវកេរមរតកមិនអាចកាត់ថ្លៃបាន សម្រាប់ជោគជ័យនៃការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ។
សម្តេចក៏សុំយកឱកាសនេះអរគុណរដ្ឋា ភិបាលនិងប្រជាជនចិនជាពិសេសឯក ឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានជួយកសាងពហុកីឡាដ្ឋានដ៏ស្អាតនៅទីនេះសម្រាប់ការប្រើប្រាស់ពិធីបើកនិងពិធីបិទការប្រកួតនិងការប្រើប្រាស់តកូនតចៅ ។ សម្តេចសូមអរគុណមិត្តភក្តិបរទេសទាំ ងអស់ដែលបានជួយកម្ពុជាក្នុងវិស័យ កីឡានៃរយៈពេលកន្លងទៅក៏ដូចជាបានជួយបើការប្រកួតរៀបចំប្រកួតស៊ីហ្គេមនៅទីនេះ ។ ជាមួយនេះសម្តេចក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជាក៏ដូចជាមិត្តភក្តិនៅក្នុងចំណោមអាស៊ាន។ ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោ យអចេតនា។សម្តេចនឹងត្រៀមទទួល យកនូវមតិរិះគន់ដើម្បីស្ថាបនានិងកែលម្អនៅពេលអនាគត ៕