ខេត្តបន្ទាយមានជ័យ ៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀ.នក្រុងប៉ោយប៉ែត បានចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់ ពីបទពាក់ព័ន្ធគ្រឿងញៀ.ន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៤រសៀល កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានចុះអនុវត្តតាមដីកាមួយនៅបុរីហ្គូដឡាក់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោកមេភូមិមិត្តភាព លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងម្ចាស់ផ្ទះ ។ នៅពេលនោះ កម្លាំងផ្នែកព្រហ្មទណ្ឌក៏បានរកឃើញមានគ្រឿងញៀ.នមួយចំនួន ។
ក្រោយពីរកឃើញមានគ្រឿងញៀ.ន កម្លាំងផ្នែកព្រហ្មទណ្ឌ ក៏ទាក់ទងមកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀ.នក្រុងប៉ោយប៉ែត ។ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀ.ន ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀ.នក៏បានទៅដល់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិសិង្ហបុរី ឈ្មោះ ភីអូ ហិសអូតាដៀវ ភេទប្រុស អាយុ៦៣ឆ្នាំ ។
ប្រភពដដែលបន្តថា ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានរកឃើញវត្ថុតាង រួមមាន ៖
១- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច មានអក្សរ ORANGE TANG ដែលសង្ស័យជាសារធាតុញៀ.នចំនួន ៧កញ្ចប់ធំ និង១កញ្ចប់តូច ។
២- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច មានអក្សរ NUTRI.C ដែលសង្ស័យជាសារធាតុញៀ.នចំនួន ៥កញ្ចប់ធំ និង១០កញ្ចប់តូច ។
៣- ថ្នាំកញ្ចប់ពណ៌ទឹកក្រូច មានអក្សរ TANG MANGGO ដែលសង្ស័យជាសារធាតុញៀ.នចំនួន ៦កញ្ចប់តូច ។
៤- ថ្នាំកញ្ចប់ពណ៌ក្រហម មានអក្សរ POWER សង្ស័យជាសារធាតុញៀ.នចំនួន ១៩កញ្ចប់តូច ។
៥- ថ្នាំកញ្ចប់ពណ៌បៃតង មានអក្សរ TANG DALANDAN សង្ស័យជាសារធាតុញៀ.នចំនួន៦កញ្ចប់តូច ។
៦- ថ្នាំកញ្ចប់ពណ៌ខ្មៅ មានអក្សរ VERSAGE សង្ស័យជាសារធាតុញៀ.នចំនួន ៤កញ្ចប់ ។
៧- ថ្នាំកញ្ចប់ពណ៌សលាយផ្កាឈូក មានអក្សរ HAPPY FRUITS សង្ស័យជាសារធាតុញៀ.នចំនួន ៣កញ្ចប់តូច ។
៨- ថ្នាំកញ្ចប់ពណ៌ស្វាយ មានអក្សរ GAME.ON សង្ស័យជាសារធាតុញៀ.នចំនួន ១៣កញ្ចប់តូច ។
៩- ថ្នាំកញ្ចប់ពណ៌ស្វាយ មានអក្សរ BOMI សង្ស័យជាសារធាតុញៀ.ន ១កញ្ចប់តូច ។
១០- ថ្នាំគ្រាប់ពណ៌ទឹកក្រូច សង្ស័យជាសារធាតុញៀ.នចំនួន ៥១គ្រាប់ ។
១១- ថ្នាំគ្រាប់ពណ៌ស្វាយ មានអក្សរ LV សង្ស័យជាសារធាតុញៀ.នចំនួន ១០គ្រាប់ ។
១២- ថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ មានអក្សរ LV សង្ស័យជាសារធាតុញៀ.នចំនួន ៦គ្រាប់ ។
១៣- ថ្នាំគ្រាប់ពណ៌ក្រហម សង្ស័យជាសារធាតុញៀ.នចំនួន ៥០គ្រាប់ ។
១៤- ថ្នាំកញ្ចប់ EXTRA JOSS សង្ស័យជាសារធាតុញៀ.នចំនួន ១១៣កញ្ចប់ ។
១៥- ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀ.នចំនួន ៣ប្រអប់ ។
១៦- ម្សៅម៉ដ្ឋសថ្លា ចំនួន ២កូនថង់ ។
១៧-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀ.ន ១កូនថង់ ។
១៨- កញ្ឆាក្រៀម ១កូនថង់តូច ។
១៩- ជញ្ជឹងសម្រាប់ថ្លឹងគ្រឿងញៀ.នចំនួន២គ្រឿង ។
២០- គម្របដបកេតាមីន មួយចំនួនធំ ។
២១- កញ្ចប់ថ្នាំពណ៌ក្រហម សម្រាប់វេចខ្ចប់មានអក្សរ F3 មួយចំនួនធំ ។
២២- កែវសម្រាប់ប្រើប្រាស់គ្រឿងញៀ.នមួយចំនួន ។
២៣- ដបសម្រាប់ប្រើប្រាស់គ្រឿងញៀ.នចំនួន៧ដប ។
២៤- ថង់ប្លាស្ទិកមួយចំនួន ។
២៥- សម្បកកញ្ចប់រូបទំពាំងបាយជូរ និងរូប VERSAGE មួយចំនួន ។
២៦- សឺរុាំងបូមថ្នាំចំនួន៣ ។
២៧- ដែកកេះចំនួន១០ ។
២៨- ម៉ាស៊ីនសម្រាប់អ៊ុតកញ្ចប់ថ្នាំញៀ.នចំនួន២គ្រឿង ។
២៩- ឧបករណ៍សម្រាប់កិបក្បាលដប ។
៣០- ម៉ាស៊ីនសម្រាប់វាយម្សៅ ១គ្រឿង ។
៣១- ដបកែវមួយចំនួន ។
៣២- ម៉ាស៊ីនក្រឡុក PHILIPS មួយ ។
៣៣- ឆ្នាំងអគ្គិសនីសម្រាប់ផលិតគ្រឿងញៀ.នចំនួន២ (ពណ៌ផ្ទៃមេឃ និងពណ៌លឿង) ។
៣៤- ទឹកថ្នាំថ្លា ១ដប ។
៣៥- ម៉ាស៊ីនសម្រាប់កិបមាត់ថង់ពណ៌ស លាយផ្កាឈូក ១គ្រឿង ។
៣៦- ចានបុកគ្រឿងញៀ.ន ១ ។
៣៧- សម្បកដបកេតាមីនមួយចំនួនធំ ។
៣៨- ក្រដាសអាលុយមីញ៉ូមមួយចំនួន ។
៣៩- ស្ទិកគ័រសម្រាប់បិទមួយចំនួនធំ ។
៤០- ប្រដាប់អ៊ុតក្រដាសប្លាស្ទិកមួយ ។
ក្រោយការចាប់ខ្លួន ជនសង្ស័យខាងលើនេះ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀ.ន ជាលទ្ធផល គឺវិជ្ជមាន (+) ៕