(កីឡា)៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់មេដាយមាស វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៥-២ នៅពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា។ ៥គ្រាប់របស់ឥណ្ឌូនេស៊ី ស៊ុតបញ្ចូលទីដោយកីឡាករ Sananta នៅនាទី ២០’, ៤៥+៥’, Irfan ៩១’, Fajar ១០៧’, Beckham ១២០’ ខណ:២គ្រាប់របស់ថៃ ស៊ុតដោយកីឡាករ Anan ៦៥’, Yotsakorn ៩០+៧’។នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ។
ចំណាត់ថ្នាក់ចុងក្រោយរួមមាន៖
១. ឥណ្ឌូនេស៊ី មេដាយមាស
២. ថៃ មេដាយប្រាក់
៣. វៀតណាម មេដាយសំរឹទ្ធ
៤. មីយ៉ាន់ម៉ា (លេខ៤)
៥. ម៉ាឡេស៊ី (មាន៧ពិន្ទុ)
៦. កម្ពុជា (មាន៤ពិន្ទុ)
៧. ទីម័រខាងកើត (មាន៣ពិន្ទុ)
៨. ហ្វីលីពីន (មាន១ពិន្ទុ)
៩. ឡាវ (មាន១ពិន្ទុ)
១០. សិង្ហបុរី (មាន១ពិន្ទុ)៕